ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាឲ្យស៊ើបលើនគរបាលពាក់ព័ន្ធគ្រឿងញៀន​

ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo (រូបភាពពី Reuters)

ប្រធានាធិបតីឥណ្ឌូនេស៊ីបានបញ្ជាឲ្យមានការស៊ើបអង្កេតលើមន្ត្រីនគរបាលដែលរងការចោទថាជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាមួយបណ្តាលប្រទេសដែលមានពួកមូស្លីមច្រើន។

Freddy Budiman ជាអ្នកជួញដូរគ្រឿងញៀនបានសារភាពថាកាលពីឆ្នាំ២០១៤ គាត់បានឲ្យលុយទៅនគរបាល និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតរាប់លានដុល្លារ ដើម្បីជាថ្នូរសូមឲ្យការពារការធ្វើជំនួញគ្រឿងញៀនរបស់គាត់។

Budiman និងមនុស្ស៣នាក់ផ្សេងទៀតដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់កាលពីថ្ងៃទី២៩ខែកក្កដា។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតី Joko Widodo ថ្លែងថាមានតម្រុយហើយនៃការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀននេះ។ លោកបានបញ្ជាឲ្យអគ្គមេបញ្ជាការនគរបាលបង្កើតក្រុមការងារដើម្បីស៊ើបអង្កេតលើករណីនេះ។ នេះបើតាមទីភ្នាក់សារព័ត៌មានរ៉យទ័រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ