កូរ៉េ​ខាង​ត្បូង​ចោទ​កូរ៉េ​ខាង​ជើង​ថា​បាន​ហ៊ែក​ចូល​អ៊ីម៉ែល​មន្ត្រី​របស់​ខ្លួន

(រូបភាពពី AFP)

ក្រុមរដ្ឋអាជ្ញាក្រុងសេអ៊ូលជឿថាកូរ៉េខាងជើងបានជ្រៀតចូលក្នុងគណនីអ៊ីម៉ែលមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងជាច្រើននាក់នៅឆ្នាំនេះ ដែលជាការវាយប្រហារទៅលើប្រព័ន្ធអ៊ីនធឺណិតថ្មីបំផុតពីសំណាក់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ដោយបានដកស្រង់សេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Yonhap ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាការស៊ើបអង្កេតបានបង្ហាញថាលេខសម្ងាត់របស់មនុស្ស៥៦នាក់ក្នុងនោះមានទាំងមន្ត្រីនៅក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងបង្រួបបង្រួម ត្រូវបានក្រុមរបស់កូរ៉េខាងជើងលួចយកបាននៅចន្លោះខែមករា ដល់ខែមិថុនាកន្លងមក។

ទីភ្នាក់ងារ Yonhab បានរាយការណ៍ថាក្រុមអ្នកលួចព័ត៌មានតាមអ៊ិនធឺណិតបានបង្កើតវេបសាយក្លែងបន្លំចំនួន ២៧តាមរយៈការប្រើប្រាស់សេវាកម្មបង្ហោះវេបសាយដោយឥតគិតថ្លៃកាលពីខែមករានិងបង្ហោះវេបសាយនានា ដែលដាក់ថាដំណើរការដោយក្រសួងការបរទេស សាកលវិទ្យាល័យ និងក្រុមហ៊ុនពាក់ព័ន្ធនឹងក្រសួងការពារជាតិ ដើម្បីលួចលេខសម្ងាត់។

ការស៊ើបអង្កេតមួយកំពុងតែដំណើរការដើម្បីរកឲ្យឃើញថាតើព័ត៌មានសម្ងាត់អាចត្រូវបានគេទម្លាយឬយ៉ាងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ