ក្រសួង​ការបរទេស​អាមេរិក​ជំរុញ​ឲ្យ​ថៃ​បើក​សេរីភាព​ស៊ីវិល​ឡើង​វិញ

(រូបភាពពី The Nation)

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ បានជំរុញឲ្យប្រទេសថៃអនុញ្ញាតឲ្យចាប់ផ្ដើមឡើងវិញនូវសេរីភាពស៊ីវិល បន្ទាប់ពីប្រទេសនេះបានគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលសរសេរដោយពួកយោធា សម្រាប់បើកផ្លូវឆ្ពោះទៅការបោះឆ្នោតជាតិនាពេលខាងមុខ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកអ្នកស្រី Elizabeth Trudeau។

បើយោងតាម Reuters អ្នកស្រី Trudeau បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា សហរដ្ឋអាមេរិកបានលើកឡើងពីក្ដីបារម្ភអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនោះជាមួយរដ្ឋាភិបាលថៃ។

ការជំរុញរបស់ក្រសួងការបរទេសអាមេរិកត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពីប្រជាជនជាង៦០ភាគរយបានបោះឆ្នោតគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញកាលពីថ្ងៃអាទិត្យកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ