ជិត​២​ខែ​ដើម​ឆ្នាំនេះ កម្ពុជាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ជាង​៤០០នាក់

ជនជាតិវៀតណាមដែលត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​កាលពីកន្លងទៅ (រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​អន្ត​ប្រវេសន៍​ខុស​ច្បាប់ជាង ៤០០​នាក់ នៅ​ក្នុង​រយៈពេល​ជិត ២​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ដែល​ភាគ​ច្រើន​នៃ​ជន​អន្តោ​ប្រវេសន៍​ទាំង​នោះ គឺ​ជា​ជន​ជាតិ​វៀតណាម។

របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា ដែល​វីអូឌី​ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​បង្ហាញ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​ថ្ងៃ​នេះ អាជ្ញាធរ​អន្តោ​ប្រវេសន៍​កម្ពុជា បាន​ឃាត់​ខ្លួន និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ នូវ​ជន​បរទេស​ស្នាក់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​ចំនួន ៤២៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៩៥​នាក់ នៅ​ក្នុង​ចំណោម​ជន​បរទេស ២៤​សញ្ញាតិ​ផ្សេង​គ្នា។

របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្នុង​ចំណោម​ជន​បរទេស​ដែល​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ ជន​អន្តោ​ប្រវេសន៍​វៀតណាម មាន​ចំនួន​ដល់​ទៅ ៣៦២​នាក់ ឬ​ស្មើ​នឹង​ជាង ៨៤​ភាគរយ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៨៩​នាក់។

គិត​ត្រឹម​ឆ្នាំ​២០១៤ ​រហូត​ដើម​ឆ្នាំ​២០១៧​នេះ ​កម្ពុជា​បាន​ចាប់​បញ្ជូន និង​បណ្តេញ​ចេញ​ជន​បរទេសសរុប​ចំនួន ១២០៨៨​នាក់ ស្រី ២០២៨​នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​វៀតណាម​សរុប​​ចំនួន ​១០១៣៩​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ