ករណីបំផ្ទុះគ្រាប់បែក​នៅប៉ាគីស្ថានស្លាប់​អស់​២១នាក់​

កន្លែង​ផ្ទុះគ្រាប់បែកនៅផ្សារលក់បន្លែមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន(រូបថតពីទីភ្នាក់ងារ​ Reuters)

មន្ត្រីបាននិយាយថា មានករណីបំផ្ទុះគ្រាប់បែកនៅផ្សារលក់បន្លែមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថានបណ្តាលឲ្យមនុស្សចំនួន​២១នាក់បានស្លាប់ នៅព្រឹក​ថ្ងៃសៅរ៍នេះ។​

តាមមន្ត្រីប៉ាគីស្ថានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ករណីផ្ទុះគ្រាប់បែកនេះកើតមាននៅភាគខាងជើងនៃប្រទេសនៅជិតព្រំប្រទល់ជាមួយ អាហ្គានីស្ថាន នៅក្នុងតំបន់ Kurram ។​

របាយការណ៍បឋមឲ្យដឹងថា មនុស្សចំនួន​២១នាក់ស្លាប់ និង ប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។​ ពលរដ្ឋនៅតំបន់នោះធ្វើពិធីកាន់ទុក្ខជាទ្រង់ទ្រាយធំ និងតវ៉ាថ្កោលទោសចំពោះការវាយប្រហារនេះ។​

អ្នកបានដឹងហេតុការណ៍នេះ បាននិយាយថា គ្រាប់បែកនេះត្រូវបានគេលាក់ទុកក្នុងកំនរប៉េងបោះ ហើយដល់ពេលដែលមនុស្សធ្វើដំណើរនៅជិតនោះច្រើនក៏ផ្ទុះតែម្តងទៅ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ