លោក ហ៊ុន សែនប្តេជ្ញារកអន្តរាគមន៍ពីរដ្ឋការលោកត្រាំឲ្យលុបចោលបំណុល

លោក ហ៊ុន សែន (រូបភាពហ្វេស​ប៊ុកនាយករដ្ឋមន្ត្រី)

នាយ​កនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងនៅក្នុងវេទិកាពិភពលោកថា លោកនឹងស្វះស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ ដើម្បីលុបចោលបំណុលដែលកម្ពុជា​ជំពាក់អាមេរិក ព្រោះលោកថា បំណុលនោះ​ជាបំណុលកង្វក់។​

នៅក្នុងកិច្ចពិភាក្សាមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស​ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្ទោសអាមេរិកថា​ ជាបង្កឲ្យមានសង្គ្រាម​នៅលើដែនដី កម្ពុជា ឡាវ និង វៀតណាម ហើយបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរហូតដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីបំណុលអាមេរិក​ ដែលលោកថា រដ្ឋាភិបាលលោក លន់ នល់​ ខ្ចីយកមកប្រើប្រាស់បង្កសង្គ្រាមនៅកម្ពុជា។​ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោក នឹងស្វះស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក ត្រាំ ដើម្បីលុបចោលបំណុលនោះ។​

បំណុល​កម្ពុជាជំពាក់អាមេរិកកាលពីសម័យសាធារណរដ្ឋខ្មែរ គិតទាំងដើម​ទាំងការរហូតដល់ពេលបច្ចុប្បន្ននេះ មានជាង ៣០០លានដុល្លារ។ ជាញឹកញាប់រដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវរដ្ឋាភិបាលអាមេរិកលុបចោលបំណុលនោះ ប៉ុន្តែមិនទាន់មានចម្លើយណា វិជ្ជមានទាក់ទងសំណើនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ