លោក កឹម សុខា៖គេមិនត្រូវការជួបចរចាជាមួយ យើងនាំគ្នាទៅនិយាយជាមួយប្រជាពលរដ្ឋ

ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ លោក​ កឹម​ សុខា​ (រូបភាពពី​ហ្វេស​ប៊ុក​លោក​ កឹម​ សុខា)

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​មិនចង់ជជែកជាមួយដើម្បីដោះស្រាយបញ្ហាប្រឈមនោះទេ លោកនឹងនាំមន្ត្រីផ្សេងៗទៀតទៅនិយាយជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើតាមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង។​

តាមហ្វេសប៊ុកលោក អេង ឆៃអ៊ាង គឺ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ​គណបក្សតាមរាជធានីខេត្តទូទាំងប្រទេសនៅស្នាក់កណ្តាល​គណបក្សកាលពីថ្ងៃសុក្រម្សិលមិញ​​​លោកកឹម សុខា ថ្លែងថា បើបក្សប្រជាជនមិនចង់ចរចាជាមួយបក្សប្រឆាំង​ លោក​នឹងចុះតាមមូលដ្ឋាននិយាយជាមួយពលរដ្ឋ។​៖«បើគណបក្សកាន់អំណាច គេមិនត្រូវការជួបចរចា ជាមួយយើង យើងត្រូវនាំគ្នាទៅនិយាយជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។»

បញ្ជាក់ថាជំនួបរវាងគណបក្សប្រជាជននិងបក្សប្រឆាំង​ដែលគ្រោងនឹង​ត្រូវជួបគ្នា​នៅថ្ងៃទី​២៥ មករា ខាងមុខត្រូវបានលើកពេលវិញដោយមិនបញ្ជាក់ពីមូលហេតុ។

តែការលើកពេលនេះធ្វើឡើងបន្ទាប់ពីមានសារគំរាមរបស់លោក ហ៊ុន សែន ពីក្រៅ​ប្រទេសកាលពីថ្ងៃទី១៦​ថា​លោក​​លែងចង់ជួបចរចារជាមួយបក្សប្រឆាំងទៀតហើយ ដោយថា មកពី​បក្សប្រឆាំង​តែងតែ​ប៉ុន​ប៉ង​​ប្រើប្រាស់ការចរចានេះ ឲ្យដោះលែងមនុស្សមួយចំនួន ដែលលោក ហ៊ុន សែន ថា​ជា​ការ​បំពានដល់អំណាចតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ