អគ្គីភ័យនៅខណ្ឌច្បារអំពៅ ឆេះផ្ទះពលរដ្ឋបួនគ្រួសារ

អគ្គិភ័យដែលឆាប់ឆេះផ្ទះនៅច្បារអំពៅ។ រូបពីវេបសាយអគ្គស្នងការនគរបាលជាតិ។

យ៉ាងហោច​ណាស់​ផ្ទះ ៤​​គ្រួសារ​​នៅ​​ក្នុង​​សង្កាត់​​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បាន​ខូច​ខាត​ទាំង​​ស្រុង​​បន្ទាប់​​ពី​ត្រូវ​​ភ្លើង​ឆេះ​​នៅ​ព្រឹក​ថ្ងៃនេះ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​​របស់​​នគរ​បាល​​ជាតិ។​

សេចក្ដី​​រាយការណ៍​​ដែល​​ចុះ​ផ្សាយ​​លើ​​វេបសាយ​​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​ថា អគ្គីភ័យ​មួយ​បាន​កើត​​ឡើង​​នៅ​​ម៉ោង ៣ និង ១០​នាទី ទាប​ភ្លឺ​​ថ្ងៃ​ទី​​២១ ខែ​មករា​នេះ ដោយ​បាន​​បំផ្លាញ​​ផ្ទះ​​សម្បែង​​ពលរដ្ឋ ៤​គ្រួសារ​ទាំង​​ស្រុង នៅ​ភូមិ​​ព្រះពន្លា​។

នគរបាល​ជាតិ បាន​រាយការណ៍​បន្ថែម​ថា ប៉ុន្តែ គ្មាន​សេចក្ដីរាយការណ៍​អំពី​គ្រោះ​​ថ្នាក់​ដល់​​អាយុ​ជីវិត​មនុស្ស​​នោះ​​ឡើយ។

តាមរបាយការណ៍របស់​ក្រសួងមហាផ្ទៃ​កាលពី​​ឆ្នាំ​២០១៧ អគ្គិភ័យបានកើតឡើង​ចំនួន ៥១៤​លើក​នៅ​ទូទាំង​​ប្រទេស ដោយ​​បានសម្លាប់​មនុស្ស ២២​នាក់ (ស្រី១៣នាក់) និង​បណ្ដាល​​ឲ្យ​មនុស្ស ១២៨នាក់​រង​របួស ប៉ុន្តែ​ចំនួននេះ​បាន​​ថយ​ចុះ​​រហូត​​ដល់ ១៩​ភាគរយ បើ​ប្រៀប​ធៀប​តួលេខ​អគ្គីភ័យ​កាល​ពីឆ្នាំ ២០១៦៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ