​នាយករដ្ឋមន្ត្រី​រិះគន់​មន្ត្រី​របស់​ខ្លួន​ថា​ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និចៅស្រី(រូបថតពីហ្វេសប៊ុកលោក ហ៊ុន​​ សែន)

​នាយករដ្ឋមន្ត្រី​បាន​រិះគន់​មន្ត្រី​របស់​ខ្លួនដោយ​ថា​ ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ ដែល​បណ្ដាល​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង មិន​ចេះ​គោរព​ច្បាប់​។​

​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ​នេះ​ថា​ សព្វថ្ងៃមន្ត្រី​មួយចំនួន​បាន​បំផ្លាញ​អនាគត​កូន ចៅ​របស់​ខ្លួន​តាមរយៈ​តួនាទី​ដែល​ខ្លួន​មាន​។ លោក​បន្ថែម​ថា ​រឿង​ដែល​គួរឲ្យកត់សំគាល់​ពេលនេះ​គឺ ឪពុក​ម្ដាយ​ជា​មន្ត្រី​ប្រឆាំង​គ្រឿងញៀន តែ​កូន​ខ្លួនឯង បែរ​ជា​ជក់​គ្រឿងញៀន ឪពុក​ជា​នគរបាល​ច​រាចរ​ណ៍ តែ​កូន​ខ្លួនឯង​រំលោភច្បាប់​ចរាចរណ៍​ទៅវិញ​។

​លោក​បន្ថែមថា​៖ “​រឿង​ដែល​សំខាន់​ជាង​ទៀត គឺ​ឪពុក ឬ​ម្តាយ​បំផ្លាញ​អនាគត​កូន​ខ្លួនឯង តាមរយះ​សកម្មភាព​មិន​គប្បី ដែល​សង្គម​ស្អប់ខ្ពើម​ដូចជា ​ល្បែងស៊ីសង លួច ប្លន់ ជួញដូរ​គ្រឿងញៀន ស្រី ញី ប្រុស​ឈ្មោល សា​ហាយ​ស្មន់​។​ល​។ ដែល​ធ្វើឱ្យ​កូនៗ​កំពុង​រៀន​បាក់​ទឹកចិត្ត និង​ខ្មាស់អៀន​”​។

​យ៉ាងណា​លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​អប់រំ​កូនចៅ និង ជំរុញ​លើកទឹកចិត្ត កូនចៅ​ខិតខំ​រៀនសូត្រ ដើម្បី​ឲ្យ​ពួកគេ​មាន​ចំណេះដឹង និង មានគុណ​ធម៌​ផង​ដែរ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ