​អង្គការ​លីកាដូ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ពី​ការប្រើ​ហឹង្សា​លើ​ស្ដ្រី​

ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈីវហ្គេច(រូបថត៖ បូ សាវី)

​អង្គការ​មួយ​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិមនុស្ស ទទូច​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់ស្ដីពី ការទប់ស្កាត់​ការប្រើ​ហិង្សា​លើ​ស្ដ្រីឲ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត ដោយ​អះអាង​ថា ច្បាប់​នេះ​មិនទាន់​មាន​ការអនុវត្ដ​ឲ្យបាន​ពេញលេ​ញ​នៅឡើយ​។​

​ការស្នើសុំ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​តាំង​ពិ​ពណ៌​រូបថត ស្ដី​ពី​ការប្រើ​ហិង្សា​លើ​ស្ដ្រី​នៅក្នុង​គ្រួសារ ដែល​រៀបចំ​ដោយ​អង្គការ​លីកាដូ នៅក្នុង​ខេត្ដ​សៀមរាប នា​ល្ងាច​ថ្ងៃ​សៅរិ៍​ទី​២១​ខែ​កុម្ភៈ​នេះ​។

​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ច្បាប់​ស្ដីពី​ការទប់ស្កាត់​ការប្រើ​ហឹង្សា​លើ​ស្ដ្រី​ដែល​រដ្ឋាភិបាល​អនុ​មត្ដិ​នៅ​ឆ្នាំ​២០០៥​នោះ មិនទាន់​បាន​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​សាធារ​ណៈ​ជន​ទូទៅ​នៅឡើយ​ទេ ដែល​លោកស្រី​ថា ភាពរ​ខ្វះខាត​ព័ត៌មាន​នេះ ធ្វើឲ្យ​អំពើ​ហឹង្សា​ក្នុង​គ្រួសារប​ន្ដ​កើត​មាន​គួ​រ​ឲ្យ​ព្រួយបារម្ភ​។ លោកស្រី​ទទួច​ឲ្យ​រដ្ឋាភិបាល បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​នេះ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​តាម​បណ្ដាញសារព័ត៌មាន​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យបាន​ដល់​សារធារណៈជន​បន្ថែម​ទៀត ពិសេស​ចំពោះ​សិស្សានុសិស្ស​នៅ​តាម​បណ្ដា​អនុវិទ្យាល័យ វិទ្យាល័យ ឬ​សាកលវិទ្យាល័យ ដើម្បី​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​បញ្ហា​នេះ រួច​ហើយ​ពន្យល់​ដល់​ក្រុមគ្រួសារ​ពួកគាត់​។​

​លោកស្រី ពុង ឈីវកេក បន្ដថា ការ​ហិង្សា​នៅក្នុង​គ្រួសារ​អាច​កើតមាន​ដល់​តំណរ​កូនចៅ របស់​ពួកគេ​បន្ដទៀត បើសិន​គ្មាន​ការយល់ដឹង​ពី​ច្បាប់​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួង​គ្មាន​ស្ថិតិ​ពិតប្រាកដ​ពី​ការប្រើ​ហិង្សា នៅក្នុង​គ្រួសា​រលើ​ស្ដ្រី​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ។​ ​លោក​បន្ដថា ​ចំណែក ការស្នើ​ឲ្យមាន​ការផ្សព្វផ្សា​យ​តាម​បណ្ដាញ​ផ្សព្វ​ផ្សា​របស់​រដ្ឋ​លើ​ករណី​នេះ ជា​សិទ្ធិ​សម្រេច​របស់​រដ្ឋាភិបាល​។​

​បើ​តាម​របាយការណ៍រ​បស់​អង្គការ​លីកាដូរឲ្យដឹងថា ស្ថាប័ន​នេះ ក្នុង​មួយ​ឆ្នាំ​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ចំនួន​២០០​ករណី​យ៉ាងតិចក្នុង​១​ឆ្នាំៗ​។ របាយការណ៍​បញ្ជាក់​ថា ការប្រើ​ហឹង្សា​នៅ​លើ​ស្ដ្រី​នៅក្នុង​ប្រទេស​កម្ពុជា មិន​មាន​ការថយចុះ​នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ