គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថ្ងៃតែងតាំងអគ្គលេខាធិការ និង មន្ត្រីរបស់ខ្លួនមួយចំនួនទៀតឲ្យបំរើការងារនៅតាមផ្នែកនិមួយៗ ក្នុងក្របខណ្ឌជាផ្លូវការនៅដើមសប្តាហ៍ក្រោយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថ្ងៃតែងតាំងសមាសភាពក្រុមការងារឲ្យចូលកាន់តួនាទីក្នុងក្របខណ្ឌមន្ត្រី គ.ជ.ប ជាមន្ត្រីរាជការនៃ គ.ជ.ប។
គ.ជ.ប ចេញលិខិតមួយចុះថ្ងៃទី១៨ ខែកុម្ភៈបានប្រកាសយកថ្ងៃអង្គារទី២៣ សប្ដាហ៍ក្រោយ ដើម្បីប្រកាសតែងតាំង អគ្គលេខាធិការ និង អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ប្រធាន និងអនុប្រធានការិយាល័យ និង ប្រធាន អនុប្រធានលេខាធិការដ្ឋាន រាជធានីខេត្ត រៀបចំបោះឆ្នោត ចូលកាន់តំណែង និង ផ្ទេរបញ្ចូលក្របខណ្ឌជាមន្ត្រីរាជការនៃ គ.ជ.ប។
បើតាមលិខិតដដែលឲ្យដឹងថា ការប្រកាសតែងតាំងតួនាទីទាំងនោះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលកុំព្យូទ័រនៃ គ.ជ.ប នៅថ្ងៃទី ២៣ ខែកុម្ភៈ ខាងមុខវេលាម៉ោង ៨: ៣០នាទីព្រឹក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ចាស់ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ គ.ជ.ប ថ្មី និងអគ្គលេខាធិការរង៤ រូបផ្សេងទៀតរួមមាន លោកម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា និងលោក ម៉ុក ដារ៉ាផងដែរ។