​ថៃ​ពង្រឹង​សន្តិសុខ​តែ​បដិសេធ​ថា​មិន​រង​ការ​គំរាម​ពី​ក្រុម​រដ្ឋ​ឥស្លាម​ទេ​

សមត្ថកិច្ចថៃកំពុងត្រូតពិនិត្យសន្តិសុខ(រូបថតពីThe Nation)

​​ថៃ​រឹតបន្តឹង​ការត្រួតពិនិត្យ​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​របស់​ខ្លួន បន្ទាប់​ពី​សហរដ្ឋអាមេរិក​ បាន​ព្រមាន​ថា ប្រទេស​នេះ​ក៏​ស្ថិត​នៅក្នុង​គោលដៅ​នៃ​ការ​វាយ ប្រហារ​របស់​ក្រុម រដ្ឋ​ឥស្លាម​ដែរ​។​

​សមត្ថកិច្ច​ថៃ​បាន​រៀបចំ​ប្រព័ន្ធ​ពង្រឹង​ការត្រួតពិនិត្យ​បន្ថែម​លើ​សន្តិសុខ នៅតាម​តំបន់ គោលដៅ​សំខាន់ៗ ដូចជា ព្រលានយន្តហោះ ច្រក​តាម​ព្រំដែន នៅ​តាម​ផ្សារ ទីប្រជុំជន មាន​មនុស្ស​ច្រើន និង កន្លែង​កំសាន្ត​នានា​ជាដើម​។ ការ​រឹតបន្តឹង​នេះ បន្ទាប់​ពី​ស្ថានទូត​អាមេរិក នៅក្នុង​ប្រទេស​ថៃ​ព្រមាន​ថា ថៃ​ក៏​ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​។ នេះបើ​តាម​សារព័ត៌មាន The Nation ​របស់​ថៃ​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។​

​លោក Panitan Wattanayagorn ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ថ្លែងថា នោះ​គ្រាន់តែ​ជា​ការព្រមាន​តែប៉ុណ្ណោះ​។ លោក ថ្លែងថា សហរដ្ឋ​អាមេរិក​ ព្រមាន​បែបនេះ ដោយសារ​បច្ចុប្បន្ន​ក្រុម​រដ្ឋ​ឥស្លាម​កំពុង​គំរាមកំហែង​សន្តិសុខ​ពិភពលោក តែ​លោក​ថា ប្រទេស​ថៃ​មិន​ស្ថិត​នៅក្នុង​បរិបទ​នេះ​ទេ​។​

​ថៃ​បាន​បង្កើន​ការ​ប្រុងប្រយ័ត្ន​ពីក្រុម​ភេរវកម្ម បន្ទាប់ពី​មាន​បំផ្ទុះ​កន្លែង​សក្ការៈបូជា​មួយនៅ​កណ្តាល​ទីក្រុងបាងកក ​កាលពី​ឆ្នាំ​មុន​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ