រថយន្ត​ក្រុង​បើក​បុក​បង្គោល​ភ្លើង​សម្លាប់​និស្សិត​១៣​នាក់​នៅ​ហ្វីលីពីន

និស្សិត​មហា​វិទ្យាល័យ ១៣​នាក់ ដែល​ស្ថិត​ក្នុង​ដំណើរ​ទៅ​បោះ​ជំរុំ​ថ្ងៃ​ឈប់​សម្រាក​នោះ និង​អ្នក​បើក​បរ​រថយន្ត​ក្រុង​ម្នាក់ បាន​ស្លាប់ ហើយ​រាប់​សិប​នាក់​ទៀត បាន​រង​របួស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ពេល​រថយន្ត​ក្រុង​នោះ បុកទៅ​នឹង​បង្គោល​ភ្លើង នៅ​តំបន់​ភ្នំ​មួយ ក្នុង​ប្រទេស​ហ្វីលីពីន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ហ្វីលីពីន។

AFP បាន​ផ្សាយ​បន្ត​ថា រថយន្ត​ក្រុង​នោះ បាន​ដឹក​និស្សិត​ជំទង់ៗ​ជាង ៥០​នាក់ និង​គ្រូ​បង្រៀន​ម្នាក់ ធ្វើដំណើរ​កម្សាន្ត នៅ​ពេល​អ្នក​បើក​បរ​បាន​បាត់​បង់​ម្ចាស់​ការ អំឡុង​ពេល​បើក​បរ​លើ​ផ្លូវ​តាម​ចង្កេះ​ភ្នំ នៅ​តំបន់​តាណាយ។

ប៉ូលិស​ហ្វីលីពីន​បាន​ប្រាប់ AFP ថា និស្សិត ១០​នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​និស្សិត ៤​នាក់​ទៀត ក្នុង​នោះ​មាន​ទាំងអ្នក​បើក​បរ​ផង​ដែរ បាន​ស្លាប់​នៅ​ឯ​មន្ទីរ​ពេទ្យ។

ចំណែក​និស្សិត​ជិត ៤០​នាក់​ទៀត បាន​រង​របួសធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ