ប្រេសិត​ពិសេស​រុស្ស៊ី​ប្រចាំ​ UN លោក Churkin ស្លាប់​ភ្លាមៗ​នៅ​ទីក្រុង​ញូវយ៉ក

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រកាស​ថា ប្រេសិត​រុស្ស៊ី​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក Vitaly Churkin បាន​ស្លាប់​ភ្លាមៗ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​នោះ​ឡើង​អំពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​អ្នក​កាទូត​រូប​នេះ​នោះ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា តំណាង​អចិន្ត្រៃយ៍​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ លោក Vitaly Churkin បាន​ស្លាប់​ភ្លាមៗ​នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​នេះ។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា លោក Churkin បាន​ស្លាប់​នៅ​មួយ​ថ្ងៃ​មុន​ខួប​កំណើត ៦៥​ឆ្នាំ​របស់​លោក ហើយ​ក្រសួង​កាបរទេស​រុស្ស៊ី​បាន​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសាររបស់​លោក។

លោក Churkin បាន​កាន់​តួនាទី​​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។ ប៉ុន្តែ មុន​នឹង​កាន់​តួនាទី​នេះ លោក​ធ្លាប់​បម្រើ​ការ​ជា​ប្រេសិត​ប្រចាំ​ប្រទេស​កាណាដា ប៊ែលហ្ស៊ិក និង​តំណាង​ពិសេស​សម្រាប់​ជជែក​ពី​បញ្ហា​ប្រទេស​យូហ្កូស្លាវី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ