​លោក ហ៊ុន សែន គំរាមអូស្ត្រាលីថានឹងបរាជ័យកិច្ចប្រជុំអាស៊ានបើដាក់សម្ពាធកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានទុកមុនថា នឹងធ្វើឲ្យកិច្ចប្រជុំ អាស៊ាន អូស្ត្រាលី ជាប់​គាំ​ង ក្នុងការចេញសេ​ចក្តីថ្លែ​ងកា​រ​ណ៍​​​រួ​ម​មិនរួច​បើ​ប្រទេសនោះឆ្លៀតយកជំនួបនេះ ដាក់សម្ពាធការដឹកនាំរបស់លោកដូច​ការលើ​កឡើ​ង​មែ​ននោះ​។

នៅដើមសប្តាហ៍នេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ពេលចុះជួបអ្នកគាំទ្រនៅប្រទេសអូស្ត្រាលី ហើយ​អំពាវនាវឲ្យប្រទេសអូស្ត្រាលី និង​បណ្តា​ប្រទេស​លោ​ក​​ខា​ង​លិច​ ជួ​​យ​​ដាក់​សម្ពា​ធ​ ​រដ្ឋាភិបាល កម្ពុជា ដែល​ដឹកនាំ​ដោ​​​យលោក ហ៊ុន សែន ឲ្យ​វិល​មក​គោរព​សិទ្ធិមនុស្ស និង​ល​ទ្ធិប្រ​ជាធិបតេយ្យឡើង​វិញ ។

ក្នុងជំនួបនោះដែរ ខ្មែរនៅអូស្ត្រាលី បានលើកឡើងថា មន្ត្រីជាន់ខ្ពស់ របស់បក្សប្រឆាំងអូស្ត្រាលី បាន​ជំរុញ​រដ្ឋា​ភិ​​បា​​លខ្លួន ឲ្យលើកបញ្ហានេះ ចំពោះមុខមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ដែលទៅទស្សនកិច្ច ចំពោះមុខសមាជិកអាស៊ាន ១០ប្រទេសផ្សេងទៀត ដោយថាការជំរុញនោះ ដើម្បីបើ​កផ្លូវឲ្យ​គណ​ប​​​​ក្ស​​​​ប្រ​​​ឆាំ​ង​​នៅ​កម្ពុជាដែលបា​ន​រំ​លា​​​​​​​​​​​យទៅហើយនោះបានចូលរួមបោះឆ្នោត តាមយន្តការប្រជាធិ​បតេយ្យឡើ​ងវិ​ញ​។​ កិច្ចប្រជុំអាស៊ាន-អូស្ត្រាលី ប្រព្រឹត្តទៅ​នៅពាក់កណ្តាលខែក្រោយ។​

លោកថា៖ «អ្នកនាំពាក្យក្រសួងការបរទេសផ្នែកបក្សប្រឆាំង[អូស្ត្រាលី]នេះបានលើកឡើងថា នឹងអំ​ពាវនា​វនៅពេ​លដែល​លោក ហ៊ុន សែន មកទស្សនកិច្ចអាស៊ាន អូស្ត្រាលី នៅថ្ងៃទី១៥​ដល់ថ្ងៃ​ទី១៨ខែមិនាខាងមុខនេះ គឺរដ្ឋាភិ​បា​​ល​អូស្ត្រា​លីត្រូវតែយកឱកា​សនេះហ្នឹង​ទាមទារឲ្យមា​នគណ​បក្សសង្គ្រោះ​ជាតិធ្វើកិច្ចការពេញលេញ របស់ខ្លួន»។

ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃនេះ បានប្រតិកម្មថា បើ​រ​ដ្ឋា​​​ភិបាលអូស្ត្រាលី ហ៊ានធ្វើដូចនេះមែន កម្ពុជានឹងធ្វើឲ្យកិច្ចប្រជុំអាស៊ាន អូស្ត្រាលី ជាប់គាំង ចេញ​សេចក្តី​ថ្លែង​កា​​រ​ណ៍រួមមិនរួច។

លោកថា៖ «សុំផ្តាំទៅ ស្គាល់អាស៊ានឲ្យច្បាស់បន្តិច។ អាស៊ានបើអត់ ហ៊ុន សែន អត់ហៅថាអាស៊ានទេ។ហ៊ុន សែ​នអា​ចជំទាស់កុំឲ្យចេញសេចក្តីថ្លែងការណ៍ណាមួយរួច រវាងអាស៊ាន និងអូស្ត្រាលី សាកល្បងលមើលទៅ។មិនត្រឹមតែអូស្ត្រាលី មិនអាចគៀបសង្កាត់កម្ពុជាទេ ហ៊ានមើល កម្ពុជាសុំដាក់បញ្ហាទុកជាមុន បើសិនអ្នក​ឯងហ៊ា​នផ្តេ​​សផ្តាស កម្ពុជាតែម្នាក់អាចនឹងធ្វើឲ្យគាំងទាំងអស់នៃការចេញសេចក្តីថ្លែងការណ៍ ព្រោះរបៀបរប​បនៃ​កា​រងារអា​ស៊ាន វាត្រូវតែមានកុងសង់ស៊ី [ការឯកភាពរួម]»។

បើតាមការអះអាងរបស់សមាគមខ្មែរនៅក្រៅប្រទេស ខ្មែរនៅអូស្ត្រាលី មួយចំនួនដែលមិនគាំទ្រការដឹកនាំ របស់​រដ្ឋា​ភិ​បាលកម្ពុជា នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ប្រឆាំងនិងវត្តមានលោក ហ៊ុន សែន នៅពេលនោះដែរ។

ទោះ​​ជាយ៉ាងណា លោក ហ៊ុន សែន អះអាងថា លោកមានអ្នកគាំទ្រ ច្រើនជាងអ្នកប្រឆាំង ហើយចាត់ទុកថា ការ​ធ្វើ​បា​តុកម្ម ជាសេរីភាពបញ្ចេញមតិ ប៉ុន្តែលោកព្រមានថា នឹងមិនលើកលែងដល់បាតុករណាដែល ធ្វើរូបទី​ងមោ​​ង​​​ប្រ​ដូចរូបលោក ហើយយកដុ​តនោះទេ​។

លោកថា៖ «ជានិច្ចកាលខ្ញុំទៅទីណាក៏ដោយអ្នកធ្វើបាតុកម្មមានប្រមាណជា១០ភាគរយនៃអ្នកដែលមកជួបខ្ញុំ តែប៉ុណ្ណោះ។ អាអ្នកធ្វើបាតុកម្មស្រែកឡូឡានៅខាងក្រៅវាតិច តែអ្នកមកជួបសុំស្វាគមន៍វាច្រើនជាង។ ទៅធ្វើទៅ ស្រែ​កទៅ តែសុំផ្តាំ កុំដុតរូបឲ្យសោះណាស់ តែដុតរូបអាញ់តាមដល់ផ្ទះ អាញ់ប្រាប់ឲ្យហើយ»។

អ្នកវិភាគធ្លាប់ព្រមានថា របត់នយោបាយនៅកម្ពុជា ដែលឈានទៅការរំលាយគណបក្សសង្គ្រោះជាតិ ចាប់​ឃុំខ្លួនលោក កឹម សុខា បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគំរាមក្រុមអង្គការសង្គមស៊ីវិល នោះថា កំពុងជំរុញឲ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ និងបានរំឭកថា ការដែលមេដឹ​កនាំបង្កើតកម្តៅ​កា​​រ​ទូ​ត​ជាមួយប្រទេសលោកសេរី ថាកម្ពុជាអ្នកខាតបង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ