លោកស្រី មូរ សុខហួរ ស្នើកូនប្រុសនាយករដ្ឋមន្ត្រីបំភ្លឺរឿងអាស្រូវផ្លូវភេទ

លោក ហ៊ុន​ ម៉ានី កាលពីកន្លងទៅ​

អតីតតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលបាត់ដំបង លោកស្រី មូរ សុខហួរ បានស្នើទៅតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន គឺលោក ហ៊ុន ម៉ានី ឲ្យបំភ្លឺរឿងអាស្រូវផ្លូវភេទរបស់ខ្លួនដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនៅពេល ថ្មីៗនេះ។​

ក្នុងលិខិតចំហនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ លោកស្រី មូរ សុខហួរ បានស្នើលោក ហ៊ុន ម៉ានី ចេញមុខបកស្រាយពាក់ព័ន្ធសារ និងវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម។ លោកស្រីបន្តថា លោកស្រីមានការព្រួយបារម្ភចំពោះសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសស្ត្រីខ្មែរ ដែលមានឈ្មោះ និងរូបក្នុងសារ និងវីដេអូទាំងនោះ។

អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីអាណត្តិទី២រូបនេះលើកឡើងទៀតថា ស្ត្រីខ្មែរជាច្រើនត្រូវរងគ្រោះដោយអំពើហិង្សាដូចជាជះទឹកអាស៊ីត និងរងការបាញ់សម្លាប់ បន្ទាប់ពីមានបែកធ្លាយព័ត៌មានពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកមានអំណាច។

VOD បានព្យាយាមទាក់ទង លោក ហ៊ុន ម៉ានី ដើម្បីសុំការឆ្លើយតប ប៉ុន្តែទូរសព្ទចូលមិនមានអ្នកទទួល។

រយៈពេលប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook និងតាមយូធ្យូប (You Tube) នូវសារ និងវីដេអូជាច្រើនដែលត្រូវបានអះអាងថា យកចេញពីគណនី និងទំព័រហ្វេសប៊ុក ដែលមានឈ្មោះ Hun Mani និង Hun Many ដែលបានបង្ហាញអំពីទំនាក់ទំនងស្នេហារបស់ លោក ហ៊ុន ម៉ានី ជាមួយនឹងស្ត្រីខ្មែរមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ