កូរ៉េខាងជើង​លុបចោលគម្រោងជួបជាមួយលោក Mike Pence

អនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក មានគម្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងច្រើនរូបក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះរួមទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន ផងដែរ។

ប៉ុន្តែនៅព្រឹកនេះ មន្ត្រីរបស់សហរដ្ឋអាមេរិក​បានប្រកាសថា ភាគីខាងកូរ៉េខាងជើង​បានប្រកាសលុបចោលគម្រោងជួបនោះវិញហើយ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន​រ៉យទ័រ។​

ប្រធានផ្នែកបុគ្គលិករបស់លោក​ Mike Pence គឺលោក Nick Ayers ថ្លែងថា ដំបូងឡើយភាគីទាំងពីរបានផ្ញើសារទៅវិញទៅមកបញ្ជាក់ពីការណាត់ជួបក្នុងឱកាសព្យុហយាត្រា ក្នុងការប្រកួតកីឡាអូឡាំពិករដូវត្រជាក់។ ប៉ុន្តែ ក្រោយពេលដែលអនុប្រធានាធិបតីអាមេរិក​ ថ្កោលទោសកូរ៉េខាងជើង​ពីការរំលោភសិទ្ធិមនុស្ស និង គម្រោងនៃការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ទើបគណៈប្រតិភូកូរ៉េខាងជើង​សម្រេចលុបចោលគម្រោងនៃការជួបប្រជុំនេះ។​

តាមគម្រោងលោក Pence នឹងជួបជាមួយប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី Kim Yo Jong និងអ្នកដឹកនាំគណៈប្រតិភូរបស់រដ្ឋលោក Kim Yong Nam ប៉ុន្តែកូរ៉េខាងជើងបានប្រកាសលុបចោលវិញមុនការជូប២ម៉ោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ