EUរៀបចំយកពន្ធលើFacebook និង Google

សហភាពអឺរ៉ុប(EU)​កំពុងពិភាក្សារៀបចំប្រព័ន្ធដើម្បីកាត់ពន្ធលើក្រុមហ៊ុន​ប្រព័ន្ធបច្ចេកវិទ្យាធំៗលើពិភពលោកគឺ Facebookនិង​ក្រុមហ៊ុន​Google នាំឲ្យមហាជនមានការភ្ញាក់ផ្អើល​។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AFPបានឲ្យដឹងថា សំណើករណីកាត់ពន្ធលើក្រុមហ៊ុន​ធំៗទាំងពីរគឺចាប់ផ្តើមជជែកនៅថ្ងៃពុធនេះ។​

ពន្ធពិសេសដែលកំណត់លើក្រុមហ៊ុនធំៗរបស់អាមេរិកចំនួនពីរនេះធ្វើឡើង​ជាវិធានការមួយរបស់អឺរ៉ុបដើម្បីប្រឆាំងសង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតីអាមេរិកលោកដូណាល ត្រាំ កំណត់ពន្ធនាំចូលខ្ពស់លើផលិតផលដែកថែប និង អាលុយមីញូម។​

អនុប្រធានកិច្ចការសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលោក Pierre Moscovici នឹងធ្វើបទបង្ហាញពីសំណើដើម្បីប្រមូលប្រាក់រាប់ពាន់លានអឺរ៉ូពីក្រុមហ៊ុនអាមេរិកនេះ ហើយអាចជួយកាត់បន្ថយការប្រមូលពន្ធនៅទូទាំងអឺរ៉ុប។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ