អាមេរិកនឹង​ប្តូររូប​ប្រធានាធិបតី​សម្រាប់ក្រដាសប្រាក់​២០ដុល្លារ

រូបិយប័ណ្ណ២០ដុល្លារ​ថ្មីដែលមានរូប​លោក​ស្រី ​​Harriet Tubmanដែល​ជាស្រ្តី​តស៊ូដើម្បីសេរីភាព(រូបថតពីក្រសួងរតនាគារអាមេរិក)

ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដូររូបប្រធានាធិបតីលើផ្នែកខាងមុខនៃក្រដាសប្រាក់២០ដុល្លារ ដោយដាក់រូបស្រ្តីស្បែកខ្មៅម្នាក់ដែលមានប្រវត្តិតស៊ូដើម្បីសេរីភាព។

នៅលើហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ក្រសួងរតនាគារអាមេរិកបានឲ្យដឹងថានៅពេលខាងមុខ អាមេរិកនឹងដូររូបលោកប្រធានាធិបតីAndrew Jacksonលើក្រដាសប្រាក់២០ដុល្លារ ដោយដាក់ជំនួសរូបលោកស្រីHarriet Tubmanដែលជាស្រ្តីតស៊ូដើម្បីសេរីភាព។ បើតាមរតនាអាមេរិក រូបលោកប្រធានាធិបតីJacksonនិងរូបសេតវិមាននឹងស្ថិតនៅផ្នែកខាងក្រោយនៃក្រដាសប្រាក់២០ដុល្លារថ្មីនេះ។

លោកស្រី Harriet Tubman កើតជាទាសករនិងបានក្លាយជាអ្នកតស៊ូដើម្បីលុបបំបាត់ទាសភាព ហើយបានជួយអ្នកដទៃឲ្យគេចចេញទៅរកសេរីភាពនៅចុងទសវត្សរ៍ឆ្នាំ១៨០០។ លោកស្រីគឺជាស្រ្តីទី១ដែលមានរូបនៅលើរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក គិតតាំងពីចុងសតវត្សរ៍ទី១៩មក។

ក្រសួងរតនាគារអាមេរិកបន្តថាក៏នឹងមានការផ្លាស់ប្តូរផងដែរសម្រាប់ក្រដាសប្រាក់៥ដុល្លារនិង១០ដុល្លារ ដែលជាផ្នែកមួយនៃគម្រោងធ្វើឲ្យអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យភាពចម្រុះនិងសមភាពត្រូវបានបង្ហាញបានកាន់តែល្អនៅលើរូបបិយប័ណ្ណរបស់សហរដ្ឋអាមេរិក៕

11215198_10153683043473224_3208829632110019289_n
ក្រដាសប្រាក់មានរូបប្រធានាធិបតី លោក Andrew Jackson(រូបថតពីក្រសួងរតនាគារអាមេរិក)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ