អង្គការសហប្រជាជាតិ​បារម្ភ​ថា​ជនភៀសខ្លួន​ប្រមាណ​៥០០នាក់​ស្លាប់​នៅក្នុងសមុទ្រ​

(រូបភាពពី AFP)

មន្ត្រីអង្គការសហប្រជាជាតិទទួលកិច្ចការជនភៀសខ្លួនបានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា ជនភៀសខ្លួនប្រមាណ៥០០នាក់ធ្វើដំណើរចេញពីអាហ្រ្វិកអាចនឹងស្លាប់ក្នុងសមុទ្រមេឌីទែរ៉ាណេ។

អ្នករស់រានមានជីវិតម្នាក់ដែលគេប្រទះឃើញនៅអណ្តែតក្នុងសមុទ្រ ហើយត្រូវបានជួយសង្គ្រោះដោយនាវាអ្នកជំនួញម្នាក់បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិទទួលកិច្ចការជនភៀសខ្លួនថា ជនភៀសខ្លួនជាច្រើនធ្លាក់ខ្លួនជាជនត្រូវគេជួញដូរ ហើយត្រូវបានគេព្យាយាមដឹកជញ្ជូនតាមនាវាទៅតំបន់ខ្លះនៅចន្លោះប្រទេសលីប៊ីនិងអ៊ីតាលី។ នេះបើតាមសារព័ត៌មាន Channel News Asia។

សហភាពអឺរ៉ុបកំពុងតែស្វះស្វែងរកមធ្យោបាយក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួន ដោយសារបញ្ហាសង្គ្រាម ភាពក្រីក្រ និងការធ្វើទុក្ខបុកម្នេញ ដែលក្លាយជាវិបត្តិជនភៀសខ្លួនយ៉ាងក្រក់បំផុតនៅអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មក។

របាយការណ៍ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសខ្លួនបានបង្ហាញថា នៅឆ្នាំ២០១៥ មានអ្នកធ្វើដំណើរឆ្លងដែនទៅអឺរ៉ុបមានចំនួន១៧៩ ០០០នាក់។ ជនភៀសខ្លួនដែលធ្វើដំណើរតាមសមុទ្រមេឌីទែរ៉ាណេចំនួណ៣ ៧០០នាក់បានស្លាប់នៅក្នុងឆ្នាំ២០១៥ ហើយនៅប៉ុន្មានខែនៃឆ្នាំ២០១៦នេះ ៧៦១នាក់បានស្លាប់និងបាត់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ