ក្រុមរដ្ឋឥស្លាម IS អះអាងថា ពួកគេជាអ្នករៀបចំបើកការវាយប្រហារនៅ Champs Elysees ដែលបណ្តាលឲ្យនគរបាលស្លាប់ និង របួសកាលពីម្សិលមិញ គឺហេតុការណ៍នេះកើតឡើងមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសនេះត្រូវចាប់ផ្តើម។
ហេតុការណ៍បាញ់ប្រហារនោះ គឺក្រុមអ្នកបាញ់បានប្រើប្រាស់កាំភ្លើងស្វ័យប្រវត្តិបាញ់លើរដ្ឋយន្តនគនរបាលនៅលើផ្លូវដែលល្បីមួយនៅលើពិភពលោកអំឡុងម៉ោង៩និង០០នាទីយប់។ ការបាញ់ប្រហារនេះត្រូវបានគេសន្និដ្ឋានថា ជាអំពើភេរវកម្ម ហើយបានបណ្តាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និង អ្នករស់នៅក្បែរតំបន់នោះ។
បន្ទាប់ពីការបាញ់មន្ត្រីរដ្ឋាភិបាលបណ្តាលឲ្យស្លាប់និង រងរបួសមក ខ្មាន់កាំភ្លើងត្រូវបានគេបាញ់ស្លាប់ នៅពេលដែលជននោះព្យាយាមរត់គេចពីកន្លែងកើតហេតុ។ នេះបើតាមប្រភពនគរបាលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFP។
ជុំវិញហេតុការណ៍នេះ ក្រុមភេរវកម្មរដ្ឋឥស្លាម ដែលកំពុងបើកការវាយប្រហារនៅក្នុងប្រទេស៊ីរី និង អ៊ីរ៉ាក់អះអាងថា ពួកគេជាអ្នកធ្វើ៕