ក្រុមតំណាងរាស្ត្ររបស់ជប៉ុន​បំពេញទស្សនកិច្ចនៅស្តូប Yasukuni

ក្រុមតំណាងរាស្ត្ររបស់ជប៉ុនរាប់សិបនាក់ រួមទាំងមន្ត្រីនៅគណៈរដ្ឋមន្ត្រីផង បានទៅបំពេញទស្សនកិច្ចនៅស្តូបសម្គាល់ពីអ្នកស្លាប់ដោយសារសង្គ្រាម ដែលសកម្មភាពនេះអាចនាំឲ្យមានការតវ៉ាផ្សេងៗ ពីប្រទេសនៅ​អាស៊ី ដែលពួកគេចាត់ទុកស្តូប Yasukuni គឺជាសញ្ញាបញ្ជាក់សកម្មភាពឈ្លានពានរបស់យោធាជប៉ុនកាលពីអតីតកាល។​

នាយករដ្ឋមន្ត្រី Shinzo Abe បានផ្ញើតង្វាយតាមបែបពិធីសាសនា ទៅស្តូបនោះ  ខណៈដែលជប៉ុន​កំពុងស្វែងរកការសហការជាមួយចិន និង កូរ៉េខាងត្បូងដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ ករណីគំរាមកំហែងដោយកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ប្រទេសសមាជិកនៅអាស៊ីមួយចំនួន​តែងបង្ហាញការខឹងសម្បារ ចំពោះថ្នាក់ដឹកនាំ​ដែលបានទៅបំពេញទស្សនកិច្ច ឬ ទៅគោរពស្តូបសម្គាល់និមិត្តសញ្ញាទាហានជប៉ុនកាលពីអតីតកាលនៅក្នុងទីក្រុងតួក្យូ ដូចដែលមេដឹកនាំរបស់ជប៉ុនចំនួន១៤ ដែលគេធ្វើសក្ការៈបូជានោះ ត្រូវបានសម្ព័ន្ធមិត្តផ្សេងៗសម្រេចផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលបានបង្កឲ្យមនុស្សជាច្រើនបានស្លាប់។​​

សមាជិកសភាប្រមាណ​៩៥% បានសម្តែងការគោរពដល់ស្តូបដែលកំពុងមានភាពចម្រូងចម្រាស់នោះ នៅថ្ងៃសុក្រនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ