នគរបាលម៉ាឡេស៊ីរងការចាក់ដោយកាំបិតដោយសារហាមការជក់បារីជិតកន្លែងលក់ប្រេង

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 2:16 PM | អន្តរជាតិ | 0 | 1860

នគរបាលម៉ាឡេស៊ីម្នាក់នៅរដ្ឋ Selangor ត្រូវរងរបួសដោយសារការចាក់និងកាំបិតចុងស្រួចនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីប្រាប់បុរសម្នាក់​ថា កុំឲ្យជក់បារីនៅស្ថានីយ៍លក់ប្រេង។​

អធិការនគរបាលនៅរដ្ឋ Selangor ​​លោក Shafien Mamat ថ្លែងថា នគរបាលឈ្មោះ Azli Hashim អាយ៣២ឆ្នាំ រងរបួសនៅស្ថានីយ៍លក់សាំងមួយកន្លែង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យ។ លោកថា ដំបូងឡើយជនរងគ្រោះបានប្រាប់បុរសម្នាក់កុំឲ្យជក់បារីនៅស្ថានីយ៍លក់ប្រេង ហើយបុរសនោះមិនស្តាប់ទេក៏ដើរចេញទៅ ហើយបន្ទាប់មកក៏យកអាវុធមុខស្រួចចាក់លើនគរបាល ហើយក៏ជិះម៉ូតូទៅបាត់។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

អធិការនគរបាលរូបនោះបានឲ្យដឹងទៀតថា នគរបាលរងរបួសនោះ សម្រាកព្យាបាលនៅមន្ទីរពេទ្យ  ហើយនគរបាលនៅអង្គភាពបើកការស៊ើបអង្កេត​អ្នកបង្កតាមក្រមព្រហ្មទណ្ឌម៉ាឡេស៊ីមាត្រ៣២៤៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required