ភស្តុតាងមួយចំនួនទៀតនៃយន្តហោះ​MH370ត្រូវបានគេប្រទះឃើ​ញ​

បំណែកមួយចំនួនដែលគេសង្ស័យថា ជាផ្នែកនៃយន្តហោះ MH370 របស់ម៉ាឡេស៊ី ហោះហើរពីកូឡាឡាំពួទៅ ទីក្រុងប៉េកាំងនោះ ហើយបាត់កាលពីឆ្នាំ២០១៤ ត្រូវបានគេប្រទះឃើញ​នៅភាគខាងជើងតំបន់ដែលក្រុមអ្នកស្រាវជ្រាវបានស្វែងរកកាលពីពេលបាត់ភ្លាមៗ។​

យន្តហោះ​ MH370 បានបាត់​ពេលហោះដឹកអ្នកដំណើរចេញពីម៉ាឡេស៊ីទៅ ចិន ហើយមានផ្ទុះមនុស្ស២៣៩នាក់។​ ក្រោយពេលបាត់​ម៉ាឡេស៊ី និង ប្រទេសផ្សេងៗជាច្រើនទៀត រួមទាំងអូស្ត្រាលី អាមេរិក ចិន ជាដើមបានជួយរកប៉ុន្តែនៅតែរកមិនឃើញ។​

ថ្មីៗនេះ អ្នកស្រាវជ្រាវបានប្រទះឃើញ​បំណែក​នៃស្លាបយន្តហោះ Boeing 777 ជាលើកដំបូង ហើយពួកគេសង្ស័យថា បំណែកនៅជិតទីតាំងដែលសង្ស័យថា បាត់នោះជា ស្លាបរបស់យន្តហោះ MH370។ នេះបើតាមសារព័ត៌មានBBC។

តំបន់ដែលគេសង្ស័យថា យន្តហោះនោះធ្លាក់មានទំហំប្រមាណ​២៥០០០គីឡូម៉ែត្រការ៉េ គឺនៅភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ