Tillerson នឹងជួប​រដ្ឋមន្ត្រីការបរទេសអាស៊ាននៅខែឧសភា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 11:25 AM | អន្តរជាតិ | 0 | 2132

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក​ Rex Tillerson នឹងជួបជាមួយ រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី៤ ខែឧសភា នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃការរៀបចំគម្រោងការប្រជុំកំពូលថ្នាក់តំបន់ នៅក្នុងខែវិច្ឆិកា។​ នេះបើតាមការអះអាងរបស់មន្ត្រីក្រសួងការបរទេសអាមេរិកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។​

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុក​កិច្ចការងារអាស៊ីអាគ្នេយ៍ ​លោក Patrick Murphy ថ្លែងថា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ បានស្នើសុំជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ Rex Tillerson ដើម្បីរឹតចំណងមិត្តភាពរវាងអាស៊ាន និង រដ្ឋមន្ត្រីអាមេរិកថ្មីដឹកនាំលោកប្រធានាធិបតី ដូណល ត្រាំ។​

Tillerson និងរដ្ឋមន្ត្រីជាច្រើនទៀត ទំនងនឹងពិភាក្សាពីពាណិជ្ជកម្ម   ការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង បញ្ហាឧក្រិដ្ឋកម្ម និង បញ្ហាផ្សេងៗទៀត។​ នេះបើតាមសារព័ត៌មាន Channel News Asia។​

លោក Patrick Murphy ថ្លែងទៀតថា រដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលសំណើរ ពីរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយអនុញ្ញាតមានការជួបប្រជុំមួយនៅទីក្រុងវ៉ាស៊ីនតោន ហើយនឹងមានការរៀបចំគម្រោងប្រជុំជាច្រើនទៀត រួមទាំងការប្រជុំនៅក្នុងខែសីហាខាងមុខនៅក្នុងប្រទេសហ្វីលីពីន៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required