គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ខែមេសាបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និង៨នាក់ផ្សេងទៀតរងរបួស ហើយចំណែកយានយន្តមួយចំនួនរងការខូចខាត។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ៨លើក ( យប់៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់ ៣នាក់ (ស្រី១) និងរងរបួសស្រាល៥នាក់ (ប្រុស) ។ រយៈពេលនៃគ្រោះថ្នាក់ចរាចរណ៍នេះ ចាប់ផ្តើមពីម៉ោង១៤និង០០នាទីថ្ងៃទី១៩ដល់ម៉ោង១៤និង០០នាទីថ្ងៃទី២០ខែមេសា។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៤គ្រឿងក្នុងនោះម៉ូតូ៩គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដោយសារ ការបើកលឿន មិនប្រកាន់ស្តាំ និង បើកក្នុងស្ថានភាពស្រវឹង៕