សមត្ថកិច្ចថារកឃើញសិប្បកម្មផលិតប្រហិតខុសច្បាប់សង្ស័យមានសាធារគីមី

កន្លែងផលិតប្រហិតដែលសមត្ថកិច្ចបង្ក្រាប(រូបពីនគរបាលជាតិ)

សមត្ថកិច្ចបានឲ្យដឹងថាមន្រ្តីជំនាញបានចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ប្រហិតខុសច្បាប់ និងគ្មាន​យីហោ​មួយ​កន្លែង​ សង្ស័យថា​ប្រើ​ប្រាស់​សាធាតុគីមីប៉ះពាល់ដល់សុខភាព។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្រុម​ប្រតិបត្តិការ​ពិសេស​ នៃ​គណៈ​កម្មា​ធិការ​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ​របស់​ក្រសួង​មហាផ្ទៃ​​ បានចុះពិនិត្យ សិប្បកម្ម​ផលិត​ប្រហិត​គ្មាន​យីហោ​មួយ​កន្លែង​នៅផ្ទះ​លេខ​៨D​ ផ្លូវ​១១២​ ភូមិ​១​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាតាមការពិនិត្យ កម្លាំង​ប្រតិបត្តិការ​ពិសេស បាន​រក​ឃើញ​ ​ប្រហិត​សាច់​​គោ​ម៉ាក​ថៃ​ សៀង​គី​ចំនួន ​៣៤០គីឡូក្រាម​ ប្រហិត​សាច់​ជ្រូក​ចំនួន ​២៥ ​គីឡូក្រាម និង​ សារធាតុ​ផ្សំ​មាន​ ម្សៅ​មី​ Tapioca​ Starch​ ចំនួន​ ៦០​គីឡូក្រាម​ ប៊ី​ចេ​ង​ម៉ា​ស្ទើរ​ឆេ​ហ្វ​ចំនួន​ ១២៥​ គីឡូក្រាម​​ អំបិល​ចំនួន​ ​៣៥០​គីឡូក្រាម​​ គ្រឿង​សា​តេ​ទុក​លាយ​សាច់​ចំនួន ​៧០០​គីឡូក្រាម​ និង​ ម្សៅ​បន្ថែម​រសជាតិ​ចំនួន​៥៧៦​ គីឡូក្រាម​ផុត​សុពលភាព​ប្រើប្រាស់​។

តាមការចុះផ្សាយដដែលបន្តថាយោង​តាមការ​សន្និដ្ឋាន​បឋម​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ គ​.​ប​.​ផ​.​ក​ រក​ឃើញ​​ថា​​សិប្បកម្ម​ខាងលើ​មាន​បទល្មើស​ច្រើនដូចជា បើក​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាត ទីតាំង​គ្មាន​លក្ខណៈ​​បច្ចេកទេស​ត្រឹមត្រូវ​ និង​គ្មាន​អនាម័យ ហើយសង្ស័យថាបាន​ប្រើ​សារធាតុ​គីមី​ហាមឃាត់​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន គ្មាន​ចុះបញ្ជី​ផលិតផល​(​ចប​ផ) ​គ្មាន​លើក​ស្លាក​យីហោ​ និង​ ប្រើ​ប្រាស់​​សារធាតុ​ផ្សំ​ផុត​សុពលភាព​៕

​ ​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ