ក្រសួង​យុត្តិធម៌​ថា ទំព័រ​ហ្វេសប៊ុក​ត្រូវ​បាន​​ហ៊ែក ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ

ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​យុត្តិធម៏

ក្រសួងយុត្តិធម៌​អះអាង​ថា ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​ត្រូវ​បាន​ជន​អនាមិក​លួច​ចូល​គ្រប់​គ្រង និង​បាន​ស្នើរ​ឱ្យក្រសួង​​មហា​ផ្ទៃ​ចាត់​វិធាន​ការណ៍​ជន​នោះ និង​បក្ខ​ពួក​តាម​ផ្លូវ​ច្បាប់​។​

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ទំព័រ​ហ្វេសប៊ុក​​របស់​ក្រសួង​យុត្តិធម៌ បាន​ចែក​រំលែក​វីដេអូ​​ចំនួន ២ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​អំពី​ក្បួន​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​បណ្ដឹង​ដាក់​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​អះ​អាង​ថា មិន​ត្រឹម​តែ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌​ទេ សូម្បី​តែ​គណនី​អ៊ីម៉ែល​ផ្ទាល់​ខ្លួន​របស់​លោក ក៏ត្រូវ​បាន​ជន​អនាមិក​ចូល​គ្រប់​គ្រង​ផង​ដែរ។

លោក គឹម សន្តិភាព បាន​ស្នើ​ទៅ​នគរបាល​ជាតិ ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​អ្នក​ពាក់​ព័ន្ធ ដែល​លោក​ថា បាន​លួច​ចូល​គ្រប់​គ្រង​លើ​បណ្ដាញ​សង្គម និង​អ៊ីម៉ែល​ផ្ទាល់​របស់​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ