បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ប៊្រុចស៊ែល ​ជន​សង្ស័យត្រូវ​បាញ់​សម្លាប់

ទាហាន​ប៊ែលហ្ស៊ិក បាន​បាញ់​ជន​សង្ស័យ​ជា​ភេរវករ​ម្នាក់ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​វាយ​ប្រហារ​លើ​ស្ថានីយ៍​រថភ្លើង​​នៅ​កណ្ដាល​ទីក្រុង​ប៊្រុចស៊ែល កាល​ពី​យប់​មិញ​នេះ ដែល​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​កើត​ឡើង​នៅ​តំបន់​អឺរ៉ុប។ នេះ​ដោយយោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC។

សាក្សី​បាន​និយាយ​ថា ជន​សង្ស័យ​បាន​ស្រែក​ថា “អាឡាហ៊ូ អាក់បារ” ឬ ព្រះ​អស្ចារ្យ មុន​នឹង​ចុច​បំផ្ទុះ​​គ្រាប់​បែក ដោយ​សេចក្ដី​រាយការណ៍​បឋម​រាយការណ៍​ថា ការ​បំផ្ទុះ​នោះ​អាច​កើត​ចេញ​ពី​ខ្សែ​ក្រវ៉ាត់​បង្កប់​គ្រឿង​ផ្ទុះ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ផ្សេង​ទៀត​បាន​ចង្អុល​បង្ហាញ​ថា ការ​បំផ្ទុះ​នោះ​កើត​ចេញ​ពី​វ៉ាលីស​មួយ។

អាជ្ញាធរ​រាយការណ៍​ថា គ្មាន​មនុស្ស​ណា​រង​គ្រោះ​ថ្នាក់​នោះ​ទេ លើក​លែង​តែ​ជន​វាយ​ប្រហារ​ដែល​អាជ្ញាធរ​និយាយ​ថា ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​ប្រឈម​មុខ​ដាក់​គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ