លោក ហ៊ុន សែន៖ មិនចាំតែមានកាំភ្លើងទេ អណ្តាតអ្នកឯងក៏បង្កើតសង្រ្គាមបានដែរ

នាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន សែន (Fresh News)

លោក ហ៊ុន សែន នៅថ្ងៃពុធនេះបានព្រមានជាថ្មីម្តងទៀតថា សង្រ្គាមនៅកម្ពុជានឹងអាចកើតឡើងបាន បើទោះណាជាគណបក្សប្រឆាំងមិនមានអាវុធក្នុងដៃក៏ដោយ។

ក្នុងឯកសណ្ឋានជាទាហានពាក់ផ្កាយ៥នៅលើស្មាផងនោះ លោក ហ៊ុន សែន ថ្លែងថា «មិនចាំតែមានកាំភ្លើងទេ អណ្តាតអ្នកឯងក៏បង្កើតសង្រ្គាមបានដែរ ដរាបណាអណ្តាតអ្នកឯង ការសរសេររបស់អ្នកឯងនៅតែប្រមាថ មាក់ងាយ ខ្ញុំនៅតែនិយាយថា កម្ពុជានៅសល់​សង្រ្គាមនៅឡើយ​កុំ​ធ្វេសប្រហែសឲ្យសោះ! កងទ័ពត្រូវត្រៀមបំរុងជានិច្ចដើម្បី​បង្រ្កាបរាល់ចលនានៃការ​ផ្តួល​រំលំនិង​ការធ្វើ​ឲ្យខូចខាតប្រទេសជាតិ»។

នេះជាការព្រមានម្តងហើយម្តងទៀត ដោយប្រមុខរដ្ឋាភិបាល ក្នុងពិធីមួយដែលរដ្ឋាភិបាលហៅថាជាការ«រំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត » ដែលធ្វើឡើងនៅឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ