ពួក​បះបោរ​ហ្វីលីពីន​​ចាប់​សិស្ស​ជា​ចំណាប់​ខ្មាំង តែ​យោធា​ថា​ដោះ​ស្រាយ​រួច​ហើយ

អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន បាន​និយាយ​ថា ការ​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង​នៅ​ឯ​សាលារៀន​បឋម​សិក្សា​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​នៅ​ថ្ងៃ​នេះ ហើយ​ពួក​បះបោរ​ឥស្លាម​ជ្រុល​និយម ដែល​បាន​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង​នោះ ក៏​បាន​ដក​ថយ​ផង​ដែរ ដោយ​មិន​មាន​របាយការណ៍​មហន្តរាយ​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​ឧត្ដមសេនីយ៍ Restituto Padilla បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប៉ុន្តែ ទាហាន​កំពុង​តែ​ស៊ើប​អង្កេត​ថា តើ​ជន​ស៊ីវិល​ ៥​រូប​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ចាប់​ខ្លួន​របស់​ពួក​បះបោរ​ដដែល ឬ​យ៉ាងណា។ លោក​បន្ថែម​ថា ពុំ​មាន​ក្មេង​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​នោះ​ឡើយ។

របាយការណ៍​ប៉ូលិស បាន​និយាយ​ថា ជន​ប្រដាប់​អាវុធ​ប្រហែល ៣០០​នាក់ បាន​សម្រុក​ចូល​ក្នុង​សាលា​រៀន​មួយ​នៅ​សង្កាត់​ Pigcawayan នៅ​ភាគ​ខាង​ជើង​ខេត្ត Cotabato ស្ថិត​នៅ​លើ​កោះ​មិនដាណាវ និង​បាន​ចាប់​សិស្ស​មួយ​ចំនួន​ជា​ចំណាប់​ខ្មាំង៕

កង​ទ័ព​ហ្វីលីពីន បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​បណ្ដេញ​ពួក​បះបោរ​ឥស្លាម​នៅ​ទីក្រុង​ម៉ារ៉ាវី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​អ្នក​នាំ​ពាក្យ​យោធា​ថា ដើម្បី​បើក​ផ្លូវ​សម្រាប់​រៀបចំ​បុណ្យ​ស្រាយ​បួស​នៅ​ចុង​សប្ដាហ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ