កូរ៉េ​ខាង​ត្បូង​អះ​អាង​ថា កូរ៉េ​ខាង​ជើង​ប្រើ​យន្តហោះ​ដ្រូន​ឆ្លប​យក​ការណ៍​នៅ​ខាង​ត្បូង

យោធា​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា យន្ត​ហោះ​គ្មាន​មនុស្ស​បើក​មួយដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ដើម​ខែ​នេះ​នៅ​លើ​ភ្នំ​នៅ​ជិត​តំបន់​គ្មាន​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បញ្ជាក់​ថា មក​ពី​កូរ៉េ​ខាង​ជើង ហើយ​គេ​ចាត់​ទុក​វា​ជា​ “ទង្វើ​បង្ក​ហេតុ​ធ្ងន់​ធ្ងរ” ដែល​រំលោភ​លើ​បទ​ឈប់​បាញ់​នៃ​សង្គ្រាម​កូរ៉េ។

មន្ត្រី​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ដោយ​ខ្លី​ថា យន្ត​ហោះ​ដ្រូន​នោះ បាន​ធ្លាក់​អំឡុង​ពេល​វិល​ត្រឡប់​ទៅ​កូរ៉េ​ជើង​វិញ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​បំពាក់​ជាមួយ​ម៉ាស៊ីន​ថត និង​រូបភាព​ទីតាំង​ប្រព័ន្ធ​ខែល​មីស៊ីល​អាមេរមិក​ថត​បាន​ពី​លំហរ​អាកាស ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​កូរ៉េ​ខាង​ត្បូង។

មន្ត្រី​យោធា និង​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ប្រាប់​ថា ប្រភព និង​ផ្លូវ​ហោះ​ហើរ​នៃ​យន្តហោះ​ដ្រូន​នោះ ត្រូវ​បាន​គេ​បញ្ជាក់​តាម​ការ​វិភាគ​លើ​កុំព្យូទ័រ និង​ម៉ាស៊ីន​ថត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក មូន សាងយ៉ុន បាន​ប្រាប់​ថា យន្តហោះ​ដ្រូន​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​តំបន់​គុមកាងកុន នៅ​ខេត្ត​កាងវ៉ុន កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ