សំណង់ផ្លូវថ្នល់និងស្ពាននៅកម្ពុជា ៧០%ទទួលបានការគាំទ្រពីចិន

ប្រភពរូបភាពពី ក្រសួងសាធារណការ និង ដឹកជញ្ជូន

របាយការណ៍របស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូន​បានបង្ហាញថា បច្ចុប្បន្នសំណង់ផ្លូវថ្នល់ និង ស្ពានប្រមាណ​៧០% ទទួលបានការគាំទ្រតាមរយៈថវិកាជំនួយ និង កម្ចីពីរដ្ឋាភិបាលចិន។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល លើកឡើងបាយការណ៍ ក្នុងពិធីទទួលគ្រឿងបរិក្ខាសម្រាប់ជួលផ្លូវ និងស្ពានដែលបរិច្ចាគដោយក្រុមហ៊ុន​ចិន ហាយ ណាន់ នៅថ្ងៃសុក្រនេះ ហើយត្រូវបានទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ដកស្រង់យកទៅចុះផ្សាយ។​

របាយការណ៍នោះបង្ហាញថា ផ្លូវថ្នល់ជាង ២០០០គីឡូម៉ែត្រ  ស្ពានឆ្លងទន្លេចំនួន​៧ និង​កំពង់ផែកុងតឺន័រស្វ័យថ្មីមួយនៅភ្នំពេញ ដែលសាងសង់រួចគឺជាកម្ចីរបស់ចិន​មានការប្រាក់ទាប។​

លោក ស៊ុន ចាន់ថុល ឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០៤ មក កម្ពុជាទទួលបានកម្ចីពីចិនជាង ២ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍផ្លូវ និង ស្ពាន។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ