លោក ហ៊ុន សែន ស្នើវៀតណាមជួយជំរុញកិច្ចសហការដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋឆ្លងដែន

ប្រភពរូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើភាគីវៀតណាមជួយជម្រុញឲ្យមានកិច្ចសហការរគ្នារវាងស្ថាប័ននិងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីទប់ស្កាត់រាល់អំពើរឧក្រិដ្ឋឆ្លងដែននានា ដែលអាចនឹងកើតមានឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការ ការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង នៅឯវិមានសន្តិភាព កាលពីថ្ងៃទី២០ខែកក្កដាម្សិលមិញ។

នៅក្នុងជំនួបពិភាក្សានោះដែរ មេដឹកនាំវៀតណាមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហេត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្ដីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និងឯកសារមួយចំនួនទៀត។

បើតាមគម្រោង ដំណើរទស្សនកិច្ច​នៅ​កម្ពុជារយៈពេលពីរថ្ងៃនេះ របស់លោក ង្វៀន ហ៊្វូជុង ក៏នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជាវៀតណាម នៅ​ខេត្ត​ព្រះសីហនុ តបតាមការអញ្ជើញរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ