ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅតែមានការលួចលាក់បញ្ជូនទៅម៉ាឡេស៊ី

បើទោះបីជាមានការបង្ក្រាបប្រឆាំងការជួញដូរមនុស្សនៅក្នុងប្រទេសថៃជាទ្រង់ទ្រាយធំពាក់ព័ន្ធការរត់ពន្ធមនុស្សពីមីយ៉ាន់ម៉ា និង បង់ក្លាដេសទៅម៉ាឡេស៊ីក៏ដោយ ប៉ុន្តែសកម្មភាពរត់ពន្ធមនុស្សចេញពីប្រទេសមីយ៉ាន់ម៉ា នៅតែបន្តកើតមានឡើងច្រើន។​

នៅក្នុងសប្តាហ៍នេះ តុលាការក្រុងបាងកកបានកាត់ទោសអ្នកពាក់ព័ន្ធជាង១០០នាក់ ក្នុងករណីជួញដូរមនុស្ស ពីបង់ក្លាដេស និង មីយ៉ាន់ម៉ា ឆ្លងកាត់ថៃទៅម៉ាឡេស៊ី។ ក្នុងការកាត់ទោសនោះជាប់ពាក់ព័ន្ធមន្ត្រីថ្នាក់ឧត្តមសេនីយ៍ម្នាក់ និងមន្ត្រីជាច្រើនទៀតក្នុងជូរនគរបាល យោធា និង មន្ត្រីស៊ីវិលជាច្រើនទៀត ដែលក្នុងការកាត់ទោសនោះមានអ្នកត្រូវជាប់ពន្ធនាគារពី៤ទៅ៩៤ឆ្នាំ។​
សារព័ត៌មានChannel News Asia បានចុះផ្សាយថា សកម្មភាពនៃការរត់ពន្ធមនុស្សជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចេញពីភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងគោលបំណងឲ្យជីវិតពួកគេមានភាពប្រសើរឡើង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ