នាយករងសាលាម្នាក់នៅខណ្ឌច្បារអំពៅរងការចោទថាបៀតបៀនកេរ្តិ៍ខ្មាស់កុមារី

បុរស​ជា​នាយករង​សាលាបឋមសិក្សាម្នាក់នៅខណ្ឌច្បារអំពៅ​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួននៅ​​ថ្ងៃទី ២០ កក្កដា ក្រោយ​ពីកុមារីអាយុក្រោម១៥ឆ្នាំជាសិស្សចោទ បុរសរូបនោះថា បានប៉ះពាល់កេរ្តិ៍ខ្មាស់របស់ខ្លួនកាលពីថ្ងៃទី១៩ នៅក្នុងទីចាត់ការ។​

បើ​តាមគេហទំព័រ​របស់អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា បុរស​ជន​សង្ស័យ​ ​ មាន​ឈ្មោះថា ឡុង សុខ អាយុ ៥០​ឆ្នាំ ដែល​ជា​នាយករង​សាលាបឋម​សិក្សា​វាលស្បូវ ស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

វីអូឌីមិនទាន់​បានសុំការបកស្រាយជុំវិញការចោទប្រកាន់​ ពីនាយករងសាលាបឋមសិក្សារូបនោះនៅឡើយទេ នៅថ្ងៃសុក្រនេះ។​

តាមអគ្គស្នងការដ្ឋាននគរបាលជាតិ​ក្រោយពេលកុមារ និង អង្គការការធ្វើការផ្នែកការពារសិទ្ធិកុមារបានរាយការណ៍ដល់សមត្ថកិច្ច នាយករងសាលារូបនោះត្រូវបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ