លោកត្រាំ​កំពុងជួបបញ្ហាចម្រូងចម្រាស់បញ្ហាផ្ទៃក្នុងលើការដឹកនាំ​

ប្រធានាធិបតីសហរដ្ឋអាមេរិក​ទី៤៥ ចេញពីប្រភពអ្នកជំនួញលោក ដូណាល់ ត្រាំវ័យ៧១ឆ្នាំ​ កំពុងជួបបញ្ហាជាបន្តបន្ទាប់​លើការសម្រេចការងារក្នុងជូរថ្នាក់ដឹកនាំរដ្ឋាភិបាល និងការសម្រេចកិច្ចការមួយចំនួននៅក្នុងសភា ចាប់តាំងពីលោក​ចូលកាន់តំណែងកាលពីថ្ងៃទី២០ខែកមរាឆ្នាំ២០១៧មក។​

លោកត្រាំ ថ្លែងប្រាប់សារព័ត៌មាន​News York Timeថា បើលោកដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បច្ចុប្បន្ន​លោក​ Jeff Sessions ជាអតីតសមាជិកព្រឹទ្ធសភាមកពីរដ្ឋ​Alabama ដកខ្លួនចេញពីការស៊ើបអង្កេត ករណីរុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិក​កាលពីឆ្នាំមុននោះ លោកនឹងមិនតែងតាំងមន្ត្រីនេះទេ។​ លោកចាត់ទុក ការដកខ្លួនចេញរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះថា ក្បត់រូបលោក។​

ទោះយ៉ាងណា លោក​ Jeff Sessions ថ្លែងថា លោក​នឹងបំពេញការងារឲ្យបានល្អ នៅអំឡុងពេលដែលស្ថិតនៅក្នុងតំណែងនេះ។

ក្នុងតំណែងលោក ត្រាំ​រយៈពេល៦ខែមកនេះ មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៣រូបហើយដែលលោកបានផ្លាស់ប្តូរ និង ត្រៀមប្តូរចេញទៀតគឺមាន​លោកស្រី Sally Yates មកពីរដ្ឋGeorgia លោក Dana Boente មកពីរដ្ឋ Virginia ហើយចុងក្រោយគឺលោក Jeff Sessions។ ពេលឡើងកាន់តំណែងភ្លាមលោក ត្រាំក៏បានដកតំណែងប្រធាន​ចារកម្មផ្ទៃក្នុងអាមេរិក​FBI គឺលោក ចន ខូមី។​

លោក ក្នុងសប្តាហ៍នេះ លោក​ត្រាំក៏កំពុងជូបប្រទះបញ្ហាក្នុងការអនុម័តច្បាប់ថ្មីស្តីពីការថែទាំសុខភាពដែលបរាជ័យដោយសារសមាជិកក្នុងបក្សមានការជំទាស់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ