អង្គការ UNAIDS រកឃើញថា កម្ពុជាទទួលបានការព្យាបាលមេរោគអេដស៍ច្រើនបំផុត

របាយការណ៍ថ្មីមួយរបស់អង្គការយូអិនអេដស៍ (UNAIDS) ស្តីពីការរីករាលដាលនៃមេរោគអេដស៍នៅទូទាំងពិភពលោកបានរកឃើញថា ប្រទេសកម្ពុជាបានទទួលសេវាព្យាបាលមេរោគអេដស៍ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិកទាំងមូល។

របាយការណ៍នេះបានឲ្យដឹងទៀតថា ប្រជាជនកម្ពុជាដែលផ្ទុកមេរោគអេដស៍ជិត៦ម៉ឺននាក់ កំពុងតែទទួលបាននូវការព្យាបាល ដែលចំនួននេះស្មើទៅនឹង៨០%នៃអ្នកផ្ទុកមេរោគអេដស៍នៅក្នុងប្រទេស។អង្គការចាត់ទុកថា នេះគឺជាសមិទ្ធិផលដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់មានជំងឺអេដស៍រីករាលដាលលឿនបំផុតនៅក្នុងតំបន់កាលពី ២០ ឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញថា ការទទួលបានកម្រិតនៃការព្យាបាលដ៏មានប្រសិទ្ធិភាពនេះ បានមកពីការតាំងចិត្ត និងខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកបញ្ហាបញ្ចប់ជំងឺអេដស៍គឺជារឿងមួយដ៏សំខាន់ ដោយរដ្ឋាភិបាលបានផ្តល់សេវាកម្មចំពោះអ្នកដែលផ្ទុកមេរោគអេដស៍ស្ទើរទូទាំងប្រទេស​ សូម្បីតែនៅតំបន់ជនបទដាច់ស្រយាល។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧ នៅទូទាំងពិភពលោកដែលសម្រេចបានគោលដៅ ៩០-៩០-៩០ ដែលមានន័យថាសម្រេចបាន ៧៣% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ដែលត្រូវបានបង្ក្រាបដោយវីរុស។

របាយការណ៍នេះថា កម្ពុជាក៏កំពុងតែខិតខំពង្រឹងយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រងទិន្នន័យនៃមេរោគអេដស៍ក្នុងប្រព័ន្ធតែមួយ ដើម្បីធានាដល់ដំណើរការឆ្ពោះទៅរកការសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពត្រឹមឆ្នាំ ២០២៥ ពោលគឺប្រាំឆ្នាំមុនគោលដៅក្នុងឆ្នាំ ២០៣០ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ