កម្មករ១៧នាក់រងរបួសដោយសារក្រឡាប់រថយន្តខេត្តតាកែវ

ប្រភពរូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកកម្មករមួយគ្រឿងស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បានក្រឡាប់នៅម៉ោង​៦ព្រឹកថ្ងៃសុក្រនេះ បណ្តាលឲ្យកម្មករចំនួន​១៧នាក់រងរបួស។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​បានឲ្យដឹងថា ចំណុចកើតហេតុលើផ្លូវជាតិ​លេខ៣នៅភូមិរូង ឃុំ​ក្រាំងលាវ។ មូលហេតុនាំឲ្យក្រឡាប់គឺបណ្តាលមកពីរថយន្តដឹកកម្មករ បើកគេចចេញពីម៉ូតូមួយគ្រឿងដែលបើកក្នុងទិសដៅបញ្ជ្រាស់គ្នា។​

អធិការនគរបាលស្រុកបាទី លោក​ង៉ាន់ សារី ថ្លែងប្រាប់គេហទំព័រអគ្គស្នងការនគរបាលជាតិថា ក្នុងចំណោមអ្នករងរបួសទាំង១៧នាក់នោះគឺ ៧នាក់រងរបួសធ្ងន់ ហើយអ្នករងរបួសទាំងអស់មួយចំនួនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះខ្លះ និង មួយចំនួនទៀត បញ្ជូនទៅពេទ្យបង្អែកខេត្តតាកែវ។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ