ពួក​ឧទ្ទាម​ហ្វីលីពីន​ប្រកាស​បទ​ឈប់​បាញ់​មុន​ការចរចា​នៅ​សប្ដាហ៍​ក្រោយ​

រូបភាពកង​ទ័ព​ប្រជាជន​ហ្វី​លីពីន​(រូបភាព​ពី​ទីភ្នាក់ងារព័ត៌មាន​AFP)

រដ្ឋាភិបាល និងពួកឧទ្ទាមបះបោរហ្វីលីន បាននិយាយថា ពួកគេបានឈានទៅសម្រេចបទឈប់បាញ់មួយចាប់ពីថ្ងៃនេះតទៅ នៅមុនការចរចាសន្តិភាពដ៏សំខាន់នៅសប្ដាហ៍ក្រោយ ដើម្បីបញ្ចប់សង្គ្រាមបះបោរដ៏យូរបំផុតមួយនៅអាស៊ី។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានដកស្រង់សម្ដីភាគីទាំងពីរ ដែលបាននិយាយថា ការផ្អាកការបាញ់គ្នា នឹងបង្កើតនូវបរិយាកាសដ៏ល្អមួយសម្រាប់ការចរចានៅសប្ដាហ៍ក្រោយ នៅឯប្រទេសណ័រវេ ដែលមានបំណងបញ្ចប់ភាពទាល់ច្រកខាងនយោបាយ ៣០ឆ្នាំក្រោយពីការចរចាបរាជ័យ។

បក្សកុម្មុយនីស្តហ្វីលីពីន បានប្រកាសនូវបទឈប់បាញ់ចំនួន ៧ថ្ងៃ ប៉ុន្មានម៉ោងក្រោយពីការសម្រេចចិត្តរបស់ប្រធានាធិបតី លោក Rodrigo Duterte ដោះលែងមេដឹកនាំកំពូលៗ កាលពីថ្ងៃសុក្រកន្លងមកនេះ។

រដ្ឋាភិបាលហ្វីលីពីន បានឆ្លើយតបដោយនិយាយថា ខ្លួននឹងប្រកាសបទឈប់បាញ់ឯកតោភាគីឡើងវិញ ដែលបានប្រកាសកាលពីខែកក្កដា ប៉ុន្តែ បានដកចេញវិញ ប៉ុន្មានថ្ងៃក្រោយពីពួកឧទ្ទាមវាយប្រហារទៅលើកម្លាំងសន្តិសុខរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ