ចាប់​ខ្លួន​ជន​សង្ស័យ​គ្រឿង​ញៀន​៦១​នាក់ម្សិល​មិញ​ ខណៈ​បទ​ល្មើស​កើត​ឡើង​រៀង​រាល់​ថ្ងៃ

ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៦១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស ត្រឹម​តែ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​មើល​ឃើញ​ថា បន្ត​កើត​មាន​រៀង​រាល់​ថ្ងៃ។

របាយការណ៍​សមត្ថកិច្ច​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​វេប​សាយ​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន ២៦​ករណី ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន ដោយ​ចាប់​ខ្លួន​មនុស្ស​ដល់​ទៅ ៦១​នាក់ ក្នុង​នោះ ៥០​នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

របាយការណ៍នគរបាល​ត្រឹម​ ៥​ខែ​ដំបូង​ឆ្នាំ​នេះ បាន​បង្ហាញ​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ​ជាង ៨​ពាន់​នាក់​ហើយ ត្រូវ​បាន​ចាប់​ខ្លួន​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា​កន្លង​មក។

ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​ដ៏​រីក​រាល​ដាល ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​មុន​ថា ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច៕

ដោយ លោក ម៉ាប់ ស៊ុយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ