ទឹក​ជំនន់​នៅ​ឥណ្ឌា​និង​បង់ក្លាដែស សម្លាប់​មនុស្ស​យ៉ាង​តិច​៧០០​នាក់

តួលេខ​អ្នក​ស្លាប់​ដោយសារទឹក​ជំនន់ បាន​កើន​ឡើង​លើស ៧០០​នាក់​ហើយ​​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ហើយ​មនុស្ស​ជាង ១​លាន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ខណៈ​តំបន់​ជា​ច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ស្ថិត​ក្រោម​ទឹក​ជំនន់​នៅ​រដូវ​​វស្សា។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី។

AFP បាន​ផ្សាយ​បន្ត​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១០០​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា និង​បង់ក្លាដែស ក្រោយ​ពី​ទឹក​ជំនន់ដ៏​ធំ​ធេង​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ខណៈ​ដែល​ទឹក​ភ្លៀង​​រដូវ​វស្សា​បាន​វាយ​ប្រហារ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​តំបន់​នេះ។

មន្ត្រី​គ្រប់​គ្រង​មហន្តរាយ​នៅ​រដ្ឋ​ប៊ីហា​ភាគ​ខាង​កើត​ឥណ្ឌា បាន​និយាយ​ថា សព ៥៣​នាក់ ត្រូវ​បាន​គេ​ស្រង់​បាន ខណៈ​កម្រិត​ទឹក​ជំនន់​បាន​ចាប់​ផ្ដើម​ថម​ថយម​នៅ​តំបន់​ខ្លះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​រដ្ឋ​នេះ បាន​កើន​ឡើង​ដល់ ២០៥​នាក់។

មនុស្ស​ជិត ៤​សែន កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន ខណៈ​ដែល​ប្រជាជន​ប្រហែល ១០​លាន​នាក់ បាន​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ