អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​អំពាវ​នាវ​ឲ្យ​ដោះ​លែង​មេ​បក្ស​ប្រឆាំង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ

អតីត​ប្រធានាធិបតី​អ៊ីរ៉ង់ លោក មហាម៉េធ ខាតាមី បាន​អំពាវ​នាវ​ទៅ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី ឲ្យ​បញ្ចប់​ការ​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្នុង​បក្ស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ឃើញ​ការ​អំពាវ​នាវ​នោះ​នៅ​លើ​វេបសាយ​របស់​លោក ខាតាមី។

Reuters បាន​ផ្សាយ​បន្ត​ថា នេះ​ជា​ការ​អំពាវ​នាវ​ជា​សាធារណៈ​លើក​ដំបូង​ពី​សំណាក់​បុគ្គល​នយោបាយ​ជាន់​ខ្ពស់។

ការ​បន្ត​ឃុំ​ខ្លួន​លោក មៀរហូសេន មូសាវី និង​​សហការី លោក មេឌី ខារូប៊ី គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ក្នុង​បញ្ហា​នយោបាយ​អ៊ីរ៉ង់។ មនុស្ស​ទាំង​ពីរ​នេះ បាន​តវ៉ា​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០០៩ ដែល​នាំ​ទៅ​រក​ការ​តវ៉ា​ធំ​ធេង។

សេចក្ដី​អំពាវ​នាវ​របស់​លោក ខាតាមី បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មេដឹកនាំ​នយោបាយ​ដំបូង​គេ ដែល​បាន​ស្នើ​ជា​សាធារណៈ​ទៅ​លោក ខាមេនី ឲ្យ​អន្តរាគមន៍​នឹង​បញ្ហា​ចាប់​ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​នៅ​ក្នុង​ផ្ទះ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ