ប្រិមប្រិយ មិនប្រាប់មូលហេតុ​​ផ្ដាច់ពាក្យ​​​​

លោក សៅ រ៉ានីត និងតារាកំប្លែង នាង ម៉ក់ សុគន្ធស្រីនិច្ច ហៅ ប្រិមប្រិយ (រូបភាពពីហ្វេសប៊ុក)

​គ្មានអ្នកណាមិនដឹងនោះទេថា តារាកំប្លែង​​ល្បីឈ្មោះ​នាង ប្រិមប្រិយ បាន​​​​ធ្វើពិធីភ្ជាប់ពាក្យយ៉ាងអធឹកអធមកាលពីថ្ងៃទី​​១៦ មិថុនា នៅ​​​រាជធានីភ្នំពេញ ជាមួយ​នឹង​ម្ចាស់ស្នេហ៍ដែលជា​តន្ត្រី​ករផងនិងជាអ្នកចម្រៀង​ផង ​​រស់នៅសហរដ្ឋអាមេរិក។ ​ប៉ុន្តែគិតមកដល់ថ្ងៃ​​នេះ ពិធីភ្ជាប់ពាក្យ​មានអាយុ​ទើបតែជាង​​២ខែ​​ ស្រាប់តែមានដំណឹង​ថា​​​អ្នកទាំងពីរ​បានផ្ដាច់ពាក្យ​​នឹងគ្នា​ហើយ ​​ខណៈដែលសាមីខ្លួនខាងស្រី​បានទទួលស្គាល់ តែបដិសេធមិន​បញ្ជាក់​​អោយដឹងពីមូលហេតុ​។

តារាកំប្លែង នាង ម៉ក់ សុគន្ធស្រីនិច្ច ហៅ ប្រិមប្រិយ និយាយថា ប្រមាណជាមួយខែ​​​មកហើយ​ដែល​​នាង​និងគូ​ដណ្ដឹង គឺលោក​ ​សៅ រ៉ានីត បានប្រេះឆារគ្នា ដោយនាងក៏មិនដឹងថាតើមានហេតុផលអ្វីដែលធ្វើអោយ​ស្នេហារបស់នាងប្រែប្រួលនោះដែរ។ នាងបដិសេធមិន​ប្រាប់​លម្អិតពីមូលហេតុដែលនាំអោយ​ស្នេហា​​​ឈានដល់
ការ​ផ្ដាច់ពាក្យ​យ៉ាងឆាប់រហ័ស​​ក្រោយពេល​ភ្ជាប់ពាក្យក្ដៅៗនោះទេ ដោយ​​នាង​ប្រកាសថា​​​​ដើម្បី​​ទុក​មុខអោយ​​ភាគី​ទាំង​សងខាងនិងថាប្រហែល​បណ្ដាល​មកពី​នាង និង​​គូដណ្ដឹង​​ត្រូវ​និស្ស័យ​ត្រឹម​ហ្នឹង​។

នាង​ថា​ចំណាងស្នេហ៍​​​មានការរង្គោះរង្គើរ​​​​ក្រោយពេល​លោក សៅ រ៉ានីត ​បានឡើងទៅដល់អាមេរិក ប៉ុន្តែបណ្ដាលមកពី​នាង​មិន​ចង់​​​​​បកស្រាយ​ជុំវិញ​​រឿងរ៉ាវដែលបាន​កើតឡើង ទើប​នាង​មិនដែល​សារភាពថា​​​រវាង
និងគូដណ្ដឹងនាងពិតជាផ្ដាច់ពាក្យ​គ្នាមែន។

នាងទើបតែបាន​សារភាពអោយដឹង​កាលពីល្ងាចថ្ងៃទី​​​​​២០ សីហា ប៉ុណ្ណោះ ដោយសារតែនាងក៏មិនចង់លាក់បាំង​​ស្នេហា​ដែល​​​​បាន​​បញ្ចប់​ទៅ​ហើយ ​​ដែលនាំអោយ​មហាជនបន្តមានការ​យល់ច្រលំ។ នាងបដិសេធ​ហេតុ​ផលដែលនាំអោយ​ នាង និងលោក សៅ រ៉ានីត​​ ផ្ដាច់ពាក្យជាមួយ​គ្នា​បណ្ដាលមកពី​​មាន​អ្នកទី៣ ​តែថាអាច​បណ្ដា​លមកពី​​​​មាន​​ចិត្ត​ថ្លើមនិង​​​​សម្ដី​សម្ដៅ​​​​មិនសូវ​​ត្រូវគ្នា​ក្រោយពេល​ភ្ជាប់ពាក្យ។

​យ៉ាងណាមិញ នាង​បែរជាអះអាងថា​​​មិន​មានអារម្មណ៍​សោកស្ដាយ ឬពិបាក​ចិត្តនោះទេ ដោយនាងបាន​ចាត់ទុកថា​ការបែកបាក់​គ្នា​ក្នុងអំឡុងពេលភ្ជាប់ពាក្យ ធ្វើអោយ​មាន​ភាពប្រសើរជាង​​​​បែក​គ្នា​ក្រោយពេលរៀបការនោះផង​។

ប្រិមប្រិយ ​បន្តថា​​នាង​នៅតែមាន​អារម្មណ៍​ធម្មតាក្រោយការ​បែក​បាក់​ ដោយសារតែ​​នាង​​មិនយល់ថា​​​ក្រោយពេល​​បាត់បង់ស្នេហា​នឹងធ្វើអោយ​នាង​​​​​ទទួលសម្ពាធ ឬ​មាន​ការអាម៉ាស់នោះទេ ធ្វើ​ម៉េច​បើ​​នាង​​​​ក៏ចង់​​​បន្ត​​​​ចំណង​ស្នេហ៍​នោះដែរ ប៉ុន្តែមិនអាច​​រក្សាតែម្នាក់​ឯងបាន​គឺមានតែបណ្ដោយ​​។

នាងអះអាងថា​​រវាងនាងនិងអតីតគូដណ្ដឹង​​ស្គាល់គ្នា​មិនក្រោម​​​៧ឆ្នាំនោះ​​ទេ ពោលគឺតាំង​​ពីមុន​លោក សៅ រ៉ានីត
ចុះពីអាមរិក​​មកប្រលង​ចម្រៀង​​​​​​​​នៅក្នុង​​​​ប្រទេស​​កម្ពុជានៅក្នុងមហោស្រព​​​ចម្រៀងសម័យអន្តរជាតិ​កាលពីច្រើនឆ្នាំមុន។ ​​​នាង​ថា​​រវាងនាង​ និង​​លោក​ រ៉ានីត ​​​​ស្គាល់​គ្នា​​​​យូរ​​ឆ្នាំ​មក​ហើយ​ទើបតែសម្រេចចិត្ត​ភ្ជាប់ពាក្យ អ៊ីចឹងហើយទើប​នាងក៏​សឹងមិនជឿត្រចៀកដូចគ្នា​​​​​បន្ទាប់ពី​​​បានភ្ជាប់ពាក្យ ​មិនដល់មួយខែស្រួល​បួលក៏​មានដំណឹង​​​ផ្ដាច់ពាក្យ
ដោយមិនអាច​​ផ្សះ​ផ្សារ។

នាងថាក្រោយការសម្រេចចិត្ត​​ផ្ដាច់ពាក្យទាំង​​សងខាង មិនមានហេតុផលណាមួយ ដែលត្រូវ​​​​​​សម្រុះសម្រួល​នោះទេ ដោយសារតែនាង​ក៏​​​​មិនចង់បកក្រោយ បន្ទាប់ពី​ប្រឹង​​តស៊ូ​ការពារ​​ស្នេហា​​​ក្រោមមាន​បញ្ហា​​ផងដែរ ប៉ុន្តែ​ភាគី​ម្ខាងទៀតហាក់មិនយល់​ពីអ្វី​​​​​​សម្រាប់​ដំណោះស្រាយ។

នាង​​​ទទួលស្គាល់​ដំណឹង​​ផ្ដាច់​ពាក្យ គឺ​​ដើម្បីបើកផ្លូវអោយ​អតីតគូដណ្ដឹងមានលទ្ធភាព​​​ជ្រើស​យកស្នេហា​ថ្មី​ដោ
យគ្មានឧបសគ្គ​ក្នុងពេលដែល​​នាង​​​​បែរជាបាន​ប្រកាសថា​មិន​​​ចង់គិតរឿងស្នេហា​ទៀតទេ បន្ទាប់បីមានរឿងមិនល្អកើតឡើង។

ប្រិម​​ប្រិយ និយាយថា​ «​ការពិត​ខ្ញុំនិងគាត់មានរឿង​​​​តាំង​ពីគាត់ភ្ជាប់ពាក្យហើយឡើង​ទៅ​អាមេរិក​ម្ល៉េះ ប៉ុន្តែមកពីខ្ញុំ​មិនចង់និយាយ​ទើប​ទើបតែ​​​​​​​​និយាយ​​​ពេល​​ហ្នឹងថា​ពួកខ្ញុំ​​ពិតជាចប់គ្នា​​មែន កុំអោយគេថា​យើងលាក់​»។ ​

ប្រិមប្រិយ និយាយថា ​ជីវិត​​បែក​​បាក់មិនប្រាកដថាសុទ្ធតែ​អាក្រក់នោះទេ ជាពិសេសនៅពេល​​​​​ដែលស្នេហា​នោះ​ផ្ដល់សម្ពាធ​អោយ​អ្នកមានស្នេហា រហូតធ្វើអោយបុគ្គលម្នាក់​នោះ​​ធ្វើអ្វី​លែងកើត។ យ៉ាងណាមិញ នាង​មិន​បាន​បញ្ជាក់ថា​បណ្ដាល​​មកពី​​អតីតគូដណ្ដឹង​​ប្រច័ណ្ឌខ្លាំង​ពេក​ឬ​ផ្ដល់សម្ពាធ​អោយខ្លួនខ្លាំង​ពេកដូចអ្វិដែលនាង​បានលើកឧទាហរណ៍ទើប​បណ្ដាលអោយ​មានរឿងរ៉ាវផ្ដាច់​ពាក្យ​នោះទេ ដោយនាង​បានត្រឹមតែ​​អះអាងថា​អ្វីៗគឺបណ្ដាល​មកពី​​​ការ​​​បន្តទំនាក់ទំនង​​មិនចុះសម្រុងគ្នា។

នាង​​​​​​​​ប្រកាសបន្តការងារ​​​​​ទាំងកំប្លែងនិង​​សម្ដែង​​ភាពយន្តអោយអស់​ពីសមត្ថភាពដើម្បី​រក​​ប្រាក់​​ដោយនាង​មិនយក​អារម្មណ៍​​បែក​បាក់​​ទៅដាក់សម្ពាធ​​ធ្វើអោយជីវិតរបស់នាងពោរពេញ​ដោយការ​ឈឺចាប់នោះទេ។ ​ជាមួយគ្នានោះ
​ប្រិមប្រិយ​ក៏​ទទូចអោយ​បញ្ចប់​ការ​លើកឡើងជុំវិញថា នាងនិងអតីតគូដណ្ដឹងបញ្ចប់​គ្នា ដោយសារតែ​​​​​​នាងមាន​អ្នកនោះ​​មកជ្រែកឬលោករ៉ានីតមានអ្នកនោះ​មកជ្រែកបន្តទៀត ដោយនាងប្រកាសថា​រឿងរ៉ាវដែល​កើតឡើងគឺដោយសារជំហរមិនត្រូវគ្នា​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ