អេស្ប៉ាញ​ថា កំណត់​អត្ត​សញ្ញាណ​ជន​បើក​រថយន្ត​បំបុក​មនុស្ស​នៅ​បាសេឡូណា​បានហើយ

ប៉ូលិស​អេស្ប៉ាញ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួកគេ​កំណត់​បាន​អត្តសញ្ញាណ​អ្នក​បើក​បរ​រថយន្ត​មួយ​គ្រឿង ដែល​បាន​បើក​បំបុក​មនុស្ស​ម្នា​នៅ​លើ​ដង​ផ្លូវ​ដ៏​មមាញឹក​មួយ នៅ​ទីក្រុង​បាសេឡូណា ដោយ​បាន​សម្លាប់​មនុស្ស ១៣​នាក់ កាល​ពី​សប្ដាហ៍​មុន​នោះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ូលិស​អេស្ប៉ាញ​នៅ​តំបន់​កាតាឡូណា បាន​ប្រកាស​អត្ត​សញ្ញាណ​ជន​នោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ប៉ុន្តែ មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ។

ប៉ុន្តែ រដ្ឋមន្ត្រី​មហា​ផ្ទៃ​នៃ​តំបន់​ស្វយ័ត​កាតាឡូណា លោក Joaquiim Forn បាន​ប្រាប់​វិទ្យុ​ក្នុង​តំបន់​ថា គ្រប់​យ៉ាង​បង្ហាញ​ថា រថយន្ត​នោះ​បើកបរ​ដោយ​បុរស​ឈ្មោះ យូណេស អាប៊ូយ៉ាហ្គូប។ យុវជន​ដើម​កំណើត​ម៉ារ៉ុក​វ័យ ២២​ឆ្នាំ​រូប​នេះ កំពុង​លាក់​ខ្លួន​នៅ​ឡើយ ហើយ​ប៉ូលិស​និយាយ​ថា ពួកគេ​មិន​បាន​ដឹង​ថា តើ​ជន​រូប​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ឬ​ចាក​ចេញ​បាត់​ទៅ​ហើយ។

យុវជន​រូប​នេះ ត្រូវ​បាន​គេ​ជឿ​ថា គឺ​ជា​សមាជិក​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​មនុស្ស ១២​នាក់ ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ប្រទេស​អេស្ប៉ាញ ឬ​ក៏​ទៅ​ក្រៅ​ប្រទេស ខណៈ​អ្នកដទៃ​ទៀត ត្រូវ​បាន​ប៉ូលិស​សម្លាប់ ឬ​ក៏​ចាប់​ខ្លួន​ ជុំ​វិញ​ការ​វាយ​ប្រហារ​ពីរ​លើក​នៅ​ទីក្រុង​បាសេឡូណា និង​តំបន់​ទេសចរណ៍​ឆ្នេរ​សមុទ្រ Cambrils៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ