ព្យុះ​​ហៃម៉ា​សម្លាប់​មនុស្ស​១២​នាក់ បំផ្លាញដំណាំ​រាប់​ពាន់​ហិចតា​នៅ​ហ្វីលីពីន

ព្យុះទីហ្វុងហៃម៉ា បានសម្លាប់មនុស្ស ៣នាក់ និងបង្កជាជំនន់ទឹកភ្លៀងជន់លិចដំណាំស្រូវ និងពោតក្នុងទំហំយ៉ាងធំធេង បន្ទាប់ពីវាបោកបក់ទៅលើប្រទេសហ្វីលីពីនកាលពីថ្ងៃម្សិលមិញ មុននឹងវាសំដៅឆ្ពោះទៅរកទីក្រុងហុងកុង។

តួលេខនេះ ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មា Reuters ដែលបានដកស្រង់សម្ដីរបស់ក្រុមមន្ត្រីហ្វីលីពីននៅទីក្រុងម៉ានីល។

ក្រុមអាជ្ញាធរហ្វីលីពីន បានប្រាប់ទៅ AFP ថា ពួកគេកំពុងវាយតម្លៃទៅលើទំហំនៃការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ ប៉ុន្តែ ពួកគេបានបញ្ជាក់ទៅ AFP ថាផលដំណាំកសិកម្មរាប់ពាន់ហិចតា បានរងការខូចខាតនៅតាមបណ្ដាខេត្តភាគខាងជើងរបស់ហ្វីលីពីន។

ក្រៅមហន្តរាយផ្នែកកសិកម្ម ប្រធានក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ បានប្រាប់ទៅ AFP ថា មានមនុស្ស ៨នាក់ បានស្លាប់ដោយសារព្យុះនេះ នៅឯតំបន់ Cordillera។

ចំណែកឯអភិបាលខេត្តខាហ្កាយ៉ាន់ លោក Manuel Mamba បានប្រាប់ថា ត្រឹមតែខេត្តលោកមួយប៉ុណ្ណោះ ព្យុះទីហ្វុងហៃម៉ា ដែលបោកបក់ក្នុងល្បឿនខ្យល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោងនោះ បានបំផ្លិចបំផ្លាញស្រូវទំហំ ៥ ទៅ ៦ម៉ឺនហិចតា ដោយសារជំនន់ទឹកភ្លៀងកើតចេញពីព្យុះនេះ។

បើតាម AFP ចំណែកនៅឯទីក្រុងហុងកុងឯណោះវិញ អាជ្ញាធរបានប្រកាសបិទរាល់សេវាសំខាន់ៗទាំងអស់ ខណៈព្យុះហៃម៉ាកំពុងតម្រង់ឆ្ពោះទៅរកមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ