មន្ត្រី​ប៉ូលិស​វៀតណាម​៤​នាក់​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពីព្រះ​មហាក្សត្រ​កម្ពុជា

មន្ត្រីប៉ូលិសវៀតណាម៤នាក់ ត្រូវបានព្រះមហាក្សត្រប្រទានគ្រឿងឥស្សរិយយស ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហាកន្លងមក។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែសីហា មន្ត្រីប៉ូលិសវៀតណាម លោកវរសេនីយ៍ឯក ឡេ វ៉ាន់ធៀន (Lê Văn Thiện) និងលោកវរសេនីយ៍ឯក ទុង ស៊ីធូយ (Tống Duy Thoại) ត្រូវបានព្រះបាទ នរោត្ដម សីហមុនី ព្រះរាជទានគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ខណៈលោកវរសេនីយ៍ឯក ង្វៀន ថេហាញ់ (Nguyen Thé Hanh) និងលោកវរសេនីយ៍ឯក ង៉ ស៊នលៀន ទទួលបានគ្រឿងឥស្សរិយសហមេត្រីថា្នក់់មហាសេនាពីព្រះមហាក្សត្រកម្ពុជា។

ព្រះរាជក្រឹត្យដដែលនេះ ក៏បានឲ្យដឹងផងដែរថា សាលាជាន់ខ្ពស់សន្តិសុខប្រជាជន ២ របស់វៀតណាម ក៏ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ធិបឌិន្ទពីព្រះមហាក្សត្រកម្ពុជាផងដែរ។

ព្រះមហាក្សត្រ នរោត្ដម សីហមុនី បានសម្រេចប្រទានគ្រឿងឥស្សរិយយសដល់មន្ត្រីប៉ូលិសវៀតណាមដូច្នេះ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែសីហាកន្លងមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ