ពលរដ្ឋថាការប្រើថ្នាំកម្ចាត់សត្វល្អិតខុសបច្ចេកទេសធ្វើប៉ះពាល់ដល់សុខភាព

ប្រជាពលរដ្ឋនៅស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់ ស្នើទៅអាជ្ញាធរ និងមន្ទីកសិកម្ម ឲ្យចុះធ្វើការត្រួតពិត ខណៈប្រទះឃើញត្រីងាប់ក្នុងស្រែជាបន្តបន្ទាប់ ដោយពួកគាត់អះអាងថា មានកសិករមួយចំនួន បានប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតខុសបច្ចេកទេស។

ពលរដ្ឋម្នាក់រស់នៅភូមិបត់គគីថ្មី លោក នូ យ៉ន អាយុ ៥៧ឆ្នាំ បាននិយាយកាលពីថ្ងៃទី ២១ខែតុលាថា លោកបានប្រទះឃើញត្រី និងក្តាម ងាប់ជាបន្តបន្ទាប់កាន់តែច្រើនឡើង នៅតាមស្រែក្នុងឃុំអូរតាប៉ោង។

លោកបានបញ្ជាក់ថា ត្រីនិងក្តាមដែលងាប់ជាបន្តបន្ទាប់កាន់តែកើនឡើងបែបនេះ គឺបណ្តាលមកពីកសិករមួយចំនួន បានប្រើថ្នាំសម្រាប់បាញ់ស្រូវ ដើម្បីកម្ចាត់សត្វល្អិត ក៏ប៉ុន្តែ ពួកគាត់មិនបានសិក្សាអំពីផលប៉ះពាល់ មុនពេលយកមកប្រើប្រាស់នោះទេ។

លោក នូ យ៉ន បានបន្ថែមទៀតថា យ៉ាងហោចណាស់ស្រែក្នុង ១ហិកតា មានត្រីនិងក្តាមងាប់ចាប់ពី ៣ទៅ ៥គីឡូក្រាម ដោយលោកបារម្ភថា ករណីបែបនេះ មិនត្រឹមតែប្រឈមនិងការផុតពូជត្រីនោះទេ ក៏អាចមានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។

ប្រជាពលរដ្ឋ បានស្នើទៅអាជ្ញាធរ មន្ទីកសិកម្មខេតពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការត្រួតពិនិត្យគុណភាពថ្នាំដែលកម្ចាត់សត្វល្អិតគ្រប់ប្រភេទ ឲ្យបានច្បាស់លាស់មុននិងអនុញ្ញាត ធ្វើចរាចរនៅលើទីផ្សារ ដើម្បីទប់ស្កាត់ប៉ះពាល់បន្ទាប់ពីប្រើប្រាស់រួច។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នួន ឈឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។