លោក​ហ៊ុន សែនរំឭកជាថ្មីពីតម្លៃសន្តិភាពភ្ជាប់ទៅខួប២៣តុលា ​

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីហ៊ុនសែន

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងជាថ្មីពីតម្លៃសន្តិភាព​ដែលមិនអាចខ្វះបាន​នៅក្នុងសង្គមភ្ជាប់ទៅថ្ងៃខួប២៣តុលាហើយថា កម្ពុជាមិនអាចវិលត្រលប់ទៅរកស្ថានភាពដូច អតីតកាលនោះបានទេ។​

លោកហ៊ុន សែន បានលើកឡើងសារបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២១ ខែតុលានេះ ដោយមានបង្ហោះរូបភាពដូចលំហែកាយនៅមាត់សមុទ្រ មានការទំនាក់ទំនង ជាមួយជនបរទេស។

​លោកសរសេរថា៖«នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹង កម្ពុជា កំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងវិបត្តិ ជនភៀសខ្លួន ព្រមទាំងការបំផ្លិចបំផ្លាញវិនាសកម្ម។ កម្ពុជាគឺមិនវិលទៅរកអតីតកាលវិញ ឡើយ។ ពិតណាស់ សន្តិភាពភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់ មនុស្សជាតិ។»

ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលា កំពុងមានការយល់ឃើញផ្ទុយគ្នារវាងរដ្ឋាភិបាល និង ក្រុមបក្សប្រឆាំង សង្គមស៊ីវិល រួមទាំងអ្នកវិភាគមួយចំនួន។​ រដ្ឋាភិបាលអះអាងថា កិច្ចព្រមព្រៀងនេះបានស្លាប់ហើយបន្ទាប់ពីកម្ពុជាមានរដ្ឋធម្មនុញ្ញ ប៉ុន្តែក្រុមមួយទៀតថា ខ្លឹមសារកិច្ចព្រមព្រៀងនិងភាគីហត្ថលេខីនៅតែដើរតួនាទីសំខាន់ក្នុងការពង្រឹងសន្តិភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ