បុណ្យបូជាសពស្តេចថៃសប្តាហ៍ក្រោយចំណាយថវិកា៩០លានដុល្លារ

រដ្ឋាភិបាលយោធាថៃប្រកាសថា ប្រើប្រាស់ទឹកប្រាក់៣ពាន់លានបាតស្មើនឹងប្រមាណ៩០លានដុល្លារអាមេរិក សម្រាប់ចាត់ចែងក្នុងការរៀបចំសម្ភារមានតម្លៃ និង ការចំណាយទូទៅនៅក្នុងបុណ្យបូជាព្រះសពស្តេចថៃភូមិវិបុល ដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។​

ក្សត្រថៃភូមិវិបុល បានចូលទិវង្គតកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ ក្នុងព្រះជន្ម៨៨ព្រះវស្សា។ ព្រះអង្គគ្រងរាជសម្បត្តិរយៈពេល​៧០ឆ្នាំ។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

បន្ទាប់ពីតម្កល់ទុករយៈពេលជាង១ឆ្នាំ រដ្ឋាភិបាលយោធាថៃ រៀបចំពិធីបូជាព្រះសពនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ គឺនៅសប្តាហ៍ក្រោយនេះ។​

ពិធីបូជាសពនៅសប្តាហ៍ក្រោយនេះ នឹងមានអ្នកចូលរួមប្រមាណ​២៥០ ០០០នាក់។ ពិធីបូជាសពនេះ រដ្ឋាភិបាលយោធាថៃរៀបចំសម្ភារមានតម្លៃជាច្រើនក្នុងនោះមានទាំងកោដ្ឋធ្វើពីមាសទុកសម្រាប់ដាក់អដ្ឋិធាតុ(ឆ្អឹង)។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ